(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យន្តការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការតាមរយៈមជ្ឈត្តការពាណិជ្ជកម្ម” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC)។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីក្របខ័ណ្ឌគតិយុត្តនៃមជ្ឈត្តការពាណិជ្ជកម្ម តួនាទីភារកិច្ចរបស់មជ្ឈត្តករ និងទិដ្ឋភាពទូទៅនៃដំណើរការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ តាមរយៈប្រធានបទសំខាន់ៗ ដូចជា៖ គោលការណ៍មជ្ឈត្តការ ច្បាប់ពាក់ព័ន្ធ ដំណើរការមជ្ឈត្តការ សវនាការ និងការអនុវត្តមជ្ឈត្តវិនិច្ឆ័យ ព្រមទាំងនិន្នាការថ្មីៗនៃមជ្ឈត្តការឌីជីថល ជាដើម៕
—
(Phnom Penh): On the morning of Tuesday, 9 June 2026, at the Ministry of Commerce, His Excellency Veng Sothy, Secretary of State of the Ministry of Commerce, presided over a training course on “Alternative Commercial Dispute Resolution Mechanisms through Commercial Arbitration,” co-organized by the Trade Training and Research Institute (TTRI) of the Ministry of Commerce and the National Commercial Arbitration Centre (NCAC).
The course aimed to raise awareness of the legal framework of commercial arbitration, the roles and duties of arbitrators, and an overview of the out-of-court commercial dispute resolution process, by focusing on key topics, including arbitration principles, relevant laws, the arbitration process, hearings, enforcement of arbitral awards, and emerging trends in digital arbitration.





















Views Today : 2
Views This Month : 672
Views This Year : 10187
Total views : 52780