ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះសន្តិសុខសាយប័រ ការប្រើប្រាស់ MOC Mobile App និង Microsoft Office 365”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះ សន្តិសុខសាយប័រ ការប្រើប្រាស់ MOC Mobile App និង Microsoft Office 365” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថល នៃក្រសួងពាណិជ្ជកម្ម ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម អំពីការគំរាមកំហែងសាយប័រក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការការពារព័ត៌មាន និងទិន្នន័យរបស់ស្ថាប័ន ព្រមទាំងយល់ដឹងអំពីរបៀបប្រើប្រាស់ MoC Mobile App។ វគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើការទប់ស្កាត់ការលួចព័ត៌មាន (Phishing) ការប្រើប្រាស់ Email និង Office 365 សម្រាប់ការងាររដ្ឋបាល ការអនុវត្តប្រព័ន្ធ AAS និងការប្រើប្រាស់ MoC Mobile App លើសេវាឌីជីថល ដើម្បីបង្កើនសមត្ថភាពឌីជីថល និងធានាសុវត្ថិភាពព័ត៌មានក្នុងការងាររដ្ឋបាល ដើម្បីគាំទ្រការអភិវឌ្ឍរដ្ឋបាលឌីជីថលទំនើប និងមានប្រសិទ្ធភាព៕

—

(Phnom Penh): On the morning of Tuesday, June 16, 2026, at the Ministry of Commerce, Her Excellency Chea Ratha, Secretary of State of the Ministry of Commerce, presided over the training on “Cybersecurity, the Use of the MoC Mobile App, and Microsoft Office 365,” co-organized by the Trade Training and Research Institute and the Department of Digital Trade Development of the Ministry of Commerce.

The course aimed to raise awareness among Ministry of Commerce officials regarding cyber threats in the use of digital technology, the protection of institutional information and data, as well as understanding how to use the MoC Mobile App. The training focused on preventing phishing, utilizing email and Office 365 for administrative work, implementing the AAS system, and using the MoC Mobile App for digital services to enhance digital capacity and ensure information security in administrative tasks, to support the development of a modern and efficient digital administration.