ការការពារអ្នកប្រើប្រាស់

កម្មវិធីបណ្តុះបណ្តាលនេះនឹងបង្ហាញពីដំណើរការនិងគំនិតនានាទាក់ទងទៅនឹងកិច្ចការពារអ្នកប្រើប្រាស់។ ក្នុងករណីដែលអាចធ្វើទៅបាន សកម្មភាពជាក្រុមត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្តដល់ការចូលរួមស្រាវជ្រាវនិងការពិភាក្សាអំពីដំំណើរឆ្ពោះទៅមុខ។

គោលបំណង

 • រំលេចពីតម្រូវការសម្រាប់កិច្ចការពារអ្នកប្រើប្រាស់ (អតិថិជន)
 • វិភាគឧបសគ្គក្នុងកិច្ចការពារអ្នកប្រើប្រាស់
 • បកស្រាយអំពីទិដ្ឋភាពផ្នែកច្បាប់ដែលទាក់ទងទៅនឹងកិច្ចការពារអ្នកប្រើប្រាស់
 • ពិភាក្សាអំពីតួនាទីរបស់ទីភ្នាក់ងារការពារអ្នកប្រើប្រាស់
 • វិភាគទំនាក់ទំនងរវាងក្រុមហ៊ុននិងអ្នកប្រើប្រាស់
 • រំលេចពីសារៈសំខាន់នៃកម្មវិធីអប់រំអ្នកប្រើប្រាស់
 • សង្កត់ធ្ងន់អំពីសារៈសំខាន់នៃការដោះស្រាយរបស់អ្នកប្រើប្រាស់ និងទម្រង់របស់វា

លទ្ធផល

ក្រោយពីបញ្ចប់ការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចមានការយល់ដឹងអំពី៖

 • តម្រូវការសម្រាប់កិច្ចការពារអ្នកប្រើប្រាស់និងសមាសភាគជាមូលដ្ឋានរបស់វា
 • របាំងរារាំងដល់កិច្ចការពារអ្នកប្រើប្រាស់ និងការអនុវត្តកម្មវិធីការពារអ្នកប្រើប្រាស់
 • បទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់
 • តួនាទីនិងវិសាលភាពនៃទីភ្នាក់ងារការពារអ្នកប្រើប្រាស់
 • កាតព្វកិច្ចក្រុមហ៊ុនចំពោះអ្នកប្រើប្រាស់
 • សារៈសំខាន់នៃកម្មវិធីអប់រំអ្នកប្រើប្រាស់
 • យន្តការដោះស្រាយបញ្ហាសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសអាស៊ាន
Share on facebook
Share on twitter
Share on email
Share on telegram