ភស្តុភារកម្មមេ

គោលដៅនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីកែលម្អសមត្ថភាពរបស់ LSPs ថ្នាក់តំបន់ និងថ្នាក់ជាតិក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធិភាព ប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលាទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គផ្សេងទៀត។

គោលបំណង

  • កាត់បន្ថយថ្លៃដឹកជញ្ជូននៅតាមព្រំដែន
  • កែលម្អគុណភាព និងសេវាកម្មទាន់ពេលវេលានៃការផ្តល់សេវាដឹកជញ្ជូនក្នុងស្រុកនៅលើច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គជាពិសេសនៅក្នុងប្រទេសកម្ពុជា
  • ការផ្តល់សេវាដឹកជញ្ជូនដើម្បីធ្វើសមាហរណកម្មចូលទៅក្នុងខ្សែសង្វាក់ដឹកជញ្ជូនក្នុងស្រុក តំបន់ អនុតំបន់ និងជាសកល
  • បង្កើនការតភ្ជាប់ទំនាក់ទំនង និងប្រសិទ្ធភាពសេវាកម្មដឹកជញ្ជូនឆ្លងព្រំដែន និងសេវាកម្មប្រតិបត្តិការដឹកជញ្ជូនឆ្លងដែននៅកម្ពុជា និងប្រទេសមហាអនុតំបន់ទន្លេមេគង្គផ្សេងទៀត

លទ្ធផល

នៅចុងបញ្ចប់នៃកម្មវិធីបណ្តុះបណ្តាលនេះអ្នកចូលរួមនឹងអាចទទួលបាននូវចំណេះដឹង និងបទពិសោធជាក់ស្តែងនៅលើទីផ្សារដឹកជញ្ជូន និងប្រតិបត្ដិការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ ជាពិសេស នៅចុងបញ្ចប់នៃកម្មវិធីបណ្តុះ បណ្តានេះ អ្នកចូលរួមនឹងមានសមត្ថភាព៖

  • ត្រៀមខ្លួនដើម្បីធ្វើប្រតិបត្តិការ និងគ្រប់គ្រងសកម្មភាពដឹកជញ្ជូននៅក្នុងវិស័យពាណិជ្ជកម្មនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ
  • យល់ដឹងអំពីបច្ចេកវិជ្ជាទំនើបៗ និងបញ្ហាផ្សេងៗក្នុងវិស័យព័ស្តុភារដើម្បីពង្រឹងប្រតិបត្ដិការដឹកជញ្ជូននៅកម្ពុជា
Share on facebook
Share on twitter
Share on email
Share on telegram