សិក្ខាសាលាស្ដីពី “ការបញ្រ្ជាបការយល់ដឹងពីវិស័យពាណិជ្ជកម្មទៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១”

Share on facebook
Share on twitter
Share on email
Share on telegram

សិក្ខាសាលាស្ដីពី “ការបញ្រ្ជាបការយល់ដឹងពីវិស័យពាណិជ្ជកម្មទៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពី “ការបញ្រ្ជាបការយល់ដឹងពីវិស័យពាណិជ្ជកម្មទៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលរៀបចំដោយ វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ។

សិក្ខាសាលានេះ មានគោលបំណងកំណត់គម្លាតរវាង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងអនុក្រឹត្យលេខ ៣៨ ក្នុងវិស័យពាណិជ្ជកម្ម, ស្វែងយល់ពីភាពស៊ីចង្វាក់គ្នានៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងឯកសារពាក់ព័ន្ធផ្សេងទៀតរបស់ក្រសួងពាណិជ្ជកម្ម, កំណត់គោលការណ៍ណែនាំសម្រាប់កម្មវិធីតាមដានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, កំណត់សូចនាករសំខាន់ៗនៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ទាក់ទងនឹងការអភិវឌ្ឍពាណិជ្ជកម្ម, និងកសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅមន្ទីររាជធានី-ខេត្ត។

Workshop on “Integrating Trade sector into the Pentagon Strategy Phase I”

(Phnom Penh): On the morning of Monday, 29 January 2024, Her Excellency SO Sreymech, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over the Workshop on “Pentagon Integration in the Trade Sector”, organized by the Trade Training and Research Institute (TTRI).

The workshop aims at identifying the gaps between Pentagon Strategy Phase I and Sub-Decree 38 in the trade sector; matching the alignment and coherence of the Pentagon Strategy Phase I with the Ministry of Commerce’s policies, strategies, and other relevant documents; identifying guiding principles for a Pentagon Strategy Phase I strategy tracker; identifying key indicators of Pentagon Strategy Phase I in terms of trade development; and building capacity and raising awareness of Pentagon Strategy Phase I at provincial departments.