ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលលើកទី៤ ស្តីពី “វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ” សម្រាប់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី ១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលលើកទី៤ ស្តីពី “វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ” ជូនសិក្ខាកាមសរុបចំនួន ៤៧ នាក់ ដែលជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានធ្វើប្រតិភូកម្ម ការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ឌី (CO Form D) សម្រាប់ទំនិញកសិផល ទៅបណ្ដាមន្ទីរពាណិជ្ជកម្ម-ខេត្តជាប់ព្រំដែនចំនួន ១៦ និងការដាក់ឲ្យដំណើការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តកម្មនៅតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងអនុញ្ញាតឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ចេញលិខិតអនុញ្ញាតជូនវិស័យឯកជនរៀបចំពិព័រណ៍កម្រិត ៥០ ស្តង់ចុះ និងមានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម សេវាកម្ម និងប្រកបមុខរបរលោហធាតុ ត្បូងថ្មមានតម្លៃ គ្រឿងអលង្ការគ្រប់ប្រភេទ និងការបិទស្លាកទំនិញជារូបិយប័ណ្ណនៅតាមទីផ្សារ។












អ្នកមើលថ្ងៃនេះ : 2
អ្នកមើលខែនេះ : 672
អ្នកមើលឆ្នាំនេះ : 10187
អ្នកមើលសរុប : 52780