សូមអញ្ជើញទស្សនាវីដេអូបង្ហាញពីសកម្មភាពសង្ខេបនៃព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤ ដែលបានឆ្លុះបញ្ជាំងពីសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា តាមរយៈការដាក់តាំងបង្ហាញផលិតផល/សេវាកម្ម ដែលមានគុណភាពជាច្រើនប្រភេទ និងសម្បូរបែប ទាំងផលិតផល/សេវាកម្មក្នុងស្រុកនិងផលិតផលនាំចូលពីបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មក្នុងតំបន់ និងជាពិសេសវេទិកាធុរកិច្ច និងកម្មវិធីផ្គូផ្គងពាណិជ្ជកម្មនានា ដែលបានផ្តល់ឱកាសដល់ធុរជន អ្នកតាំងពិព័រណ៍ និងអ្នកចូលរួម ក្នុងការបង្កើតទំនាក់ទំនងជាមួយបណ្តាអ្នកបញ្ជាទិញសក្តានុពល និងចូលរួមជំរុញការនាំចេញនិងបង្កើនវត្តមានផលិតផលខ្មែរនៅលើទីផ្សារអន្តជាតិ។
សូមអញ្ជើញចូលរួមដោយសេរីក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨» ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៩យប់ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដែលនឹងមានទស្សនីយភាពចម្រុះ ការប្រគំតន្ត្រី ការតាំងបង្ហាញផលិតផលខ្មែរពីបណ្ដា២៥ខេត្ត-រាជធានី ផលិតផលនាំចូល វេទិកាធុរកិច្ច និងកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម។
ចង់ចូលរួមដាក់តាំងបង្ហាញផលិតផល សូមទាក់ទងមកក្រុមការងារក្រសួងពាណិជ្ជកម្ម តាមរយៈលេខ៖ ១២៦៦ (ឥតគិតថ្លៃ), ០១០ ៨២៨ ១៧៥, ០៧១ ៩១៧ ៩៩៣៥, ០៩៧ ៦០៩ ០៦៥០។
ព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨» ឆ្នាំ២០២៥
៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ (https://maps.app.goo.gl/iMRK5cKtEoU8kj5e8)
០៤-០៧ ធ្នូ ២០២៥
៩ព្រឹក ដល់ ៩យប់



អ្នកមើលថ្ងៃនេះ : 2
អ្នកមើលខែនេះ : 672
អ្នកមើលឆ្នាំនេះ : 10187
អ្នកមើលសរុប : 52780