ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «បច្ចុប្បន្នភាពនីតិវិធីនៃការស្នើសុំបែបបទផ្សេងៗ និងអត្ថប្រយោជន៍របស់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម»

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថៅ សុខមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «បច្ចុប្បន្នភាពនីតិវិធីនៃការស្នើសុំបែបបទផ្សេងៗ និងអត្ថប្រយោជន៍របស់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម» ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) និងនាយកដ្ឋានធនធានមនុស្ស នៃក្រសួងពាណិជ្ជកម្ម។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងបន្ថែមអំពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធីរដ្ឋបាលពាក់ព័ន្ធ ទម្រង់នៃការស្នើសុំបែបបទផ្សេងៗ ព្រមទាំងសិទ្ធិ និងអត្ថប្រយោជន៍ដែលមន្ត្រីរាជការអាចទទួលបាន ដល់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ដើម្បីឆ្លើយតបនឹងបរិបទការងារនាពេលបច្ចុប្បន្ន និងអនាគត។


(Phnom Penh): On the morning of Monday, 5 October 2026, at the Ministry of Commerce, His Excellency THAO SOKMUNY, Secretary of State of the Ministry of Commerce, presided over the opening ceremony of the training course on “Updates on Procedures and Benefits for Officials of the Ministry of Commerce.”

The training course was jointly organized by the Trade Training and Research Institute (TTRI) and the Department of Human Resources of the Ministry of Commerce.

The training course was organized to further enhance officials’ understanding of relevant legal instruments, administrative procedures, and procedures for requesting various forms, as well as the rights and benefits available to civil servants of the Ministry of Commerce.

Through this training, participants are expected to gain a clearer understanding of the applicable procedures and available benefits, enabling them to effectively respond to the requirements of the current and future working environment and to perform their duties more effectively and efficiently.