(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI)៖ វិស័យភស្តុភារកម្ម និងការដឹកជញ្ជូនក្នុងយុគឌីជីថល” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និង សមាគមភស្តុភារកម្មកម្ពុជា (CLA)។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹង និងបង្កើនការយល់ដឹងក្នុងចំណោមមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ អំពីវិស័យភស្តុភារកម្ម ការដឹកជញ្ជូន និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ក្នុងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ស្របតាមនិន្នាការឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យាសម័យទំនើប តាមរយៈប្រធានបទសំខាន់ៗ រួមមាន៖ ភស្តុភារកម្ម និងវិសាលភាពនៃភ្នាក់ងារបញ្ជូនទំនិញ ការដឹកជញ្ជូនពហុមធ្យោបាយ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន ប្រព័ន្ធគ្រប់គ្រងឃ្លាំងទំនិញ ភស្តុភារកម្ម និងឃ្លាំងឆ្លាតវៃ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ក្នុងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន៕
—
(Phnom Penh): On the morning of Tuesday, 23 June 2026, at the Ministry of Commerce, His Excellency VENG Sothy, Secretary of State of the Ministry of Commerce, presided over the training on “Artificial Intelligence (AI): Logistics and Transportation in the Digital Era,” co-organized by the Trade Training and Research Institute (TTRI) of the Ministry of Commerce and the Cambodia Logistic Association (CLA).
The course aimed to strengthen the knowledge and raise awareness among Ministry of Commerce officials and relevant stakeholders regarding logistics, transportation, and the application of Artificial Intelligence (AI) in supply chain management, in line with digital transformation trends and the rapid advancement of modern technologies. This training focuses on a wide range of key topics, including Logistics and the Scope of Freight Forwarders, Multimodal Transport Operations (MTO), Transport Management Systems (TMS), Warehouse Management Systems (WMS), Smart Logistics and Warehousing, and the application of Artificial Intelligence (AI) in logistics and transportation.




















Views Today : 4
Views This Month : 674
Views This Year : 10189
Total views : 52782