(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការចូលរួមរបស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល» ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារយេនឌ័រ លោកអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ មន្ត្រីបង្គោលយេនឌ័រមកពីបណ្តារាជធានី-ខេត្ត មន្ត្រីនៃសាខា ក.ប.ប. ខេត្ត តំណាងសមាគមសហគ្រិនស្ត្រី សភាពាណិជ្ជកម្ម អាជីវករ និងនិស្សិតជាច្រើនរូប។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព កសាងទំនុកចិត្ត និងបង្កើនសិទ្ធិអំណាចដល់ស្ត្រី ក្នុងការចូលរួមក្នុងវិស័យពាណិជ្ជកម្មឌីជីថល។
—
(Preah Sihanouk): On the morning of Friday, 7 August 2026, at the Preah Sihanouk Provincial Department of Commerce, His Excellency Veng Sothy, Secretary of State of the Ministry of Commerce, presided over the opening ceremony of the training workshop on “Women’s Participation in Digital Trade.” The workshop was co-organized by the Trade Training and Research Institute (TTRI) of the Ministry of Commerce and the Preah Sihanouk Provincial Department of Commerce.
The event was attended by various distinguished guests, including the Undersecretary of State, the Deputy Governor of Preah Sihanouk Province—who also serves as Head of the Gender Secretariat—gender focal points from various capital and provinces, officials from the provincial CCF branch, representatives of the Cambodia Women Entrepreneurs Association (CWEA), the Chamber of Commerce, local business owners, and university students.
This training workshop aimed to enhance capacity, build confidence, and empower women to actively engage in the digital trade sector.












Views Today : 2
Views This Month : 672
Views This Year : 10187
Total views : 52780