(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីប្រសិទ្ធភាពការងារ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម អំពីបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ព្រមទាំងការយល់ដឹងអំពីគោលនយោបាយ អភិបាលកិច្ច និងសីលធម៌ពាក់ព័ន្ធនឹងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។ វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារសំខាន់ និងស្របពេលវេលា ដោយបច្ចុប្បន្នបញ្ញាសិប្បនិម្មិតមិនមែនជាបច្ចេកវិទ្យាសម្រាប់តែអ្នកជំនាញព័ត៌មានវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧបករណ៍ការងារដែលមន្ត្រីរាជការគ្រប់វិស័យអាចប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារផងដែរ។
…
(Phnom Penh): On the morning of Tuesday, 14 July 2026, at the Ministry of Commerce, Her Excellency Chea Ratha, Secretary of State of the Ministry of Commerce, presided over the training on “Using Artificial Intelligence,” co-organized by the Trade Training and Research Institute (TTRI) of the Ministry of Commerce and the Cambodia Academy of Digital Technology (CADT) of the Ministry of Post and Telecommunication.
The course aimed to raise awareness among Ministry of Commerce officials regarding artificial intelligence (AI) and the application of AI technology in daily work, as well as to enhance their understanding of the policies, governance, and ethics related to the responsible use of AI. This training is both timely and highly relevant. Today, Artificial Intelligence is no longer a technology reserved solely for information technology specialists; rather, it has become a practical tool that government officials across all sectors can leverage to improve the efficiency, effectiveness, and quality of their work.















Views Today : 2
Views This Month : 672
Views This Year : 10187
Total views : 52780