ការជំរុញពាណិជ្ជកម្ម

កម្មវិធីនៃមេរៀនបណ្តុះបណ្តាលនេះ មានគោលបំណងរៀបចំវេទិកាពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃកម្ពុជា។

គោលបំណង

  • ស្វែងយល់អំពីតួនាទីរបស់CCIs, BAs និងទីភ្នាក់ងារជំរុញពាណិជ្ជកម្មក្នុងការធ្វើពាណិជ្ជកម្ម កិច្ចសម្របសម្រួលនិងជំរុញពាណិជ្ជកម្ម។
  • អភិវឌ្ឍជំនាញដើម្បីប្រើប្រាស់ឧបករណ៍ផ្សេងៗតាមរយៈការរៀបចំវេទិកាពាណិជ្ជកម្មនានា។
  • ពង្រឹងជំនាញធ្វើផែនការ រៀបចំវេទិកាពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងតាមដានភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ និង
  • ពង្រឹងបណ្តាញសាជីវកម្មក្នុងចំណោមទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញពាណិជ្ជកម្មទៅវិញទៅមកនៅក្នុងតំបន់។

លទ្ធផល
នៅពេលបញ្ចប់កម្មវិធីបណ្តុះបណ្តាលនេះ សិក្ខាកាមអាច៖

  • ស្វែងយល់អំពីតួនាទីរបស់ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនានា និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកអំពីវេទិកាពាណិជ្ជ កម្ម។
  • កំណត់អត្តសញ្ញាណផលិតផលនិងទីផ្សារសក្កានុពល ដើម្បីជំរុញសហគ្រាសធុនតូចនិងមធ្យមផ្នែកឧស្សាហកម្មក្នុងចង្កោមតែមួយនៅតាមតំបន់ព្រំដែន។
  • ពង្រឹងសមត្ថភាពផ្នែកលើបិទពិសោធន៍អំពីការរៀបចំនិងគ្រប់គ្រងវេទិកាពាណិជ្ជកម្មប្រកប ដោយប្រសិទ្ធភាព និង
  • ជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងភាគីពាក់ព័ន្ធដើម្បីសម្រួលពាណិជ្ជកម្មឆ្លង កាត់ព្រំដែន។
Share on facebook
Share on twitter
Share on email
Share on telegram