យុទ្ធសាស្ត្រលើកកម្ពស់ SME ដែលមានប្រសិទ្ធភាពទាមទារឲ្យមានអន្តរាគមន៍គោលនយោបាយ និងតាមដានសកម្មភាព ហើយនិងការវាយតម្លៃនៅគ្រប់កម្រិត(ក្នុងស្រុក ក្នុងតំបន់ ទូទាំងពិភពលោក)។ លើសពីនេះទៀត ភាពខុសគ្នាដែលធំនៅក្នុងរចនា សម្ព័ន្ធនៃ SME នៅក្នុងខ្សែសង្វាក់ផលិតកម្មសកល(GVCs) និង MNCs ដែលទាំងអស់នោះរារាំងនូវការប្រើមធ្យោបាយមួយតែអាចតម្រូវបានគ្រប់វិធីសាស្រ្តទាំងអស់។ នៅក្នុងន័យផ្សេងទៀត អន្តរាគមន៍ នីមួយៗ ត្រូវតម្រូវទៅនឹងវិស័យឧស្សាហកម្មពិសេស ឬតាមតំបន់ដែលត្រូវបានផ្តោតលើ។
សារៈសំខាន់នៃការអភិវឌ្ឍន៍ SME កំពុងត្រូវបានគេទទួលស្គាល់កាន់តែខ្លាំងឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រាជរដ្ឋាភិបាលជាច្រើនបានបង្កើតភ្នាក់ងារដើម្បីគាំទ្រដល់ SMEs ក្នុងស្រុករបស់ពួកគេ។ ដូចគ្នានេះដែរ សមាគមវិស័យឯកជន និងភ្នាក់ងារ ផ្តល់ជំនួយជាច្រើនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយឧបសគ្គដល់ការលូតលាស់របស់ SME។ ដើម្បីទទួលបានឱកាសដែល ល្អបំផុត រដ្ឋាភិបាលត្រូវបង្កើតការអនុវត្តន៍ ហើយនិងផ្សព្វផ្សាយអំពីយុទ្ធសាស្ត្ររបស់ខ្លួន។ នេះគួរតែត្រូវបានអនុវត្តតាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធក៏ដូចជាការវាយតម្លៃនូវលទ្ធផលញឹកញាប់ និងអំពីបរិយាកាសបច្ចុប្បន្ន។
កម្មវិធីបណ្តុះបណ្តាលនេះនឹងកំណត់នូវបញ្ហាប្រឈម និងឱកាសតាមរយៈ SME នៅក្នងប្រទេសកម្ពុជា និងតំបន់មេគង្គដែលរួមមានទាំងការអភិវឌ្ឍន៍ថ្មីៗដែលជាលទ្ធផលនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។
គោលបំណង
- បង្កើនការយល់ដឹងអំពីបញ្ហាប្រឈម និងឱកាសរបស់ SMEs
- ជំរុញការអនុវត្តន៍ដ៏ល្អ និងអន្តរាគមន៍នយោបាយដែលផ្តល់ផលប្រយោជន៍ដល់ SMEs
- យល់ដឹងពីឧបសគ្គរារាំងរបស់ SMEs ពីការសម្រេចបាននូវសក្តានុពល
- កំណត់ពីតម្រូវការគោលនយោបាយសម្របសម្រួលក្នុងស្រុក ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
លទ្ធផល
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងយល់ដឹងអំពី៖
- លក្ខណៈទូទៅរបស់ SMEs
- ស្ថានភាពបច្ចុប្បន្ននៃ SMEs នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាពិសេសក្នុងប្រទេសកម្ពុជា
- សារៈសំខាន់នៃខ្សែសង្វាក់ផលិតកម្មសកលដើម្បីអភិវឌ្ឍន៍ SME
- យុទ្ធសាស្ត្រគាំទ្រដែលមានប្រសិទ្ធភាពសម្រាប់ SME