កម្មវិធីបណ្តុះបណ្តាលនេះនឹងបង្ហាញពីសារៈសំខាន់នៃអាស៊ាន និងសម្របសម្រួលពីដំណើរការនៃការធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការយល់ដឹងប្រសើរជាងមុនអំពី ការអភិវឌ្ឍអ្នកផ្តល់សេវា និងអ្នកនាំចេញ សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅក្នុងអាជីវកម្មរបស់ខ្លួន។ កម្មវិធីនេះនឹងផ្តោតលើស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងពាណិជ្ជកម្មអន្ដរជាតិហើយនឹងអនុញ្ញាតឲ្យសិក្ខាកាមអភិវឌ្ឍការយល់ដឹងកាន់តែជ្រៅពី អាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ព្រមទាំងការបញ្ចូលបញ្ហាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងបរិបទនៃប្រទេសកម្ពុជា។
គោលបំណង
- ដើម្បីបង្កើនការយល់ដឹងអំពីបរិបទ SME ក្នុងតំបន់ក្នុងប្រទេសកម្ពុជា និងសារៈសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ានលើកំណើន SME និងការអភិវឌ្ឍនៅប្រទេសកម្ពុជា
- ដើម្បីយល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ នៅទូទាំងប្រទេសកម្ពុជា ឧទាហរណ៍ដូចជាបណ្ដាញពន្ធនៅក្រោម បញ្ជីជំនួយ (sensitive lists) បញ្ជីអវិជ្ជមាន (negative list បញ្ជីលើកលែង (excluded list) ទៅតាមសារៈសំខាន់ក្នុងតំបន់នីមួយៗ
- ដើម្បីយល់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធីនៃការប្រើប្រាស់របស់វានៅក្នុងពាណិជ្ជកម្មថ្នាក់តំបន់ និងអន្តរជាតិ និងរបៀបលើកកម្ពស់ការប្រើប្រាស់កិច្ចព្រមព្រៀងដោយសេរីរបស់ SME ហើយនិង
- ដើម្បីកំណត់ឧបសគ្គ ក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងនៃការធ្វើពាណិជ្ជកម្មសេរីដោយការកាត់បន្ថយពន្ធនាំចូលដែលមានដូចជា SPS / TBT / MRA / លទ្ធកម្មរបស់រដ្ឋាភិបាល ការសម្របសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ ។ល។
លទ្ធផល
វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ SME ដើម្បីយល់ដឹងស៊ីជម្រៅ និងបង្កើនចំណេះដឹង ជាមួយនឹងជំនាញចាំបាច់ឆ្ពោះទៅរកការឲ្យតម្លៃចំពោះតម្រូវការសម្រាប់ SME នៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យប្រសើរឡើងនៅក្នុងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ និងពិភពលោកតាមរយៈការធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លទ្ធផលជាក់លាក់មួយចំនួននៃកម្មវិធីនេះរួមមាន៖
- បញ្ជាក់ពីផលប៉ះពាល់ជាវិជ្ជមានពីការធ្វើសមាហរណកម្មទៅលើ សកម្មភាពរស់នៅប្រចាំថ្ងៃរបស់សាធារណជនទូទៅក្នុងការបង្កើនការយកចិត្តទុកដាក់ និងការចូលរួមពីបុគ្គល និងសហគ្រាសធុនតូច និងមធ្យម
- ការជួយអ្នកបង្កើតគោលនយោបាយដើម្បីកោតសរសើរពីចំណុចមិនល្អរបស់ SME ឆ្ពោះទៅរកដំណើរការធ្វើសមាហ រណកម្មនេះដែលនឹងជួយសម្រួលក្នុងការធ្វើរចនាសម្ព័ន្ធគោលនយោបាយក្នុងស្រុក
- ការកំណត់ ចន្លោះប្រហោង ឆ្ពោះទៅរកការសម្របសម្រួលនៅក្នុងដំណើរការសមាហរណកម្ម SME (ឧ. ដៃគូអន្តរជាតិ ដៃគូរដ្ឋ និងឯកជន) ដែលជាធនធានដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងតំបន់ និង
- ការកំណត់ការរៀបចំដែលអាចធ្វើទៅបាន ដែលចាំបាច់បំពាក់ឲ្យបានត្រឹមត្រូវដើម្បីដោះស្រាយជាមួយបរិយាកាសសេដ្ឋកិច្ច បន្ទាប់ពីសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។