កម្មវិធីបណ្តុះបណ្តាលនេះ គូសបញ្ជាក់ពីតួនាទីបច្ចុប្បន្នរបស់ប្រទេសកម្ពុជាលើខ្សែច្រវាក់តម្លៃក្នុងតំបន់ និងពិភពលោក ដូចជាការណែនាំអំពីទស្សនទានដែលពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃមូលដ្ឋាន ឱកាសដែលមានសម្រាប់ SME នៅក្នុងបរិបទបច្ចុប្បន្ន វិធីសាស្ត្រដែលមានស្រាប់សម្រាប់គ្រប់គ្រងខ្សែច្រវាក់តម្លៃ និងគំនិតផ្តួចផ្តើមពាក់ព័ន្ធស្តីពីការរួមបញ្ចូល GVC ប្រកបដោយភាពជោគជ័យ ។ សកម្មភាពជាក្រុមនេះ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវដែលមានលក្ខណៈចូលរួម និងការពិភាក្សាស្តីពីការរៀបចំពេលអនាគត។
គោលបំណង
- ការផ្លាស់ប្តូរ និងកំណែទម្រង់គោលនយោបាយដែលជះឥទ្ធិពលដល់លក្ខណសម្បត្តិផលិតផល និងក្រុមហ៊ុន
- វិធីសាស្ត្រអភិវឌ្ឍន៍ជាចង្កោមរបស់ SME ដើម្បីសម្រេចឲ្យបាននូវការប្រកួតប្រជែងដ៏ខ្លាំងក្លា
- តើអ្វីជាការគ្រប់គ្រងខ្សែច្រវាក់តម្លៃ ហើយថាតើអ្នកជំនាញផ្នែកអភិវឌ្ឍន៍អាចប្រើប្រាស់វិធីសាស្ត្រខ្សែច្រវាក់តម្លៃដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រដោយរបៀបណា
- របៀបក្នុងការវិភាគពីប្រព័ន្ធទីផ្សារ ដូចជាការផ្គូផ្គងខ្សែច្រវាក់តម្លៃ ការស្រាវជ្រាវ និងវិភាគ
- របៀបដែលគម្លាតគោលនយោបាយ និងសមត្ថភាពរបស់រដ្ឋាភិបាលជះឥទ្ធិពលដល់ដំណើរការធ្វើឲ្យល្អប្រសើរនូវ GVC
- ការចូលរួមរបស់ប្រទេសកម្ពុជាក្នុង GVC និងវិធានាការគាំទ្រដើម្បីលើកកម្ពស់ដល់ការរួមបញ្ចូលបន្តទៀត
លទ្ធផល
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងយល់ដឹងអំពី៖
- ទស្សនទាននៃខ្សែច្រវាក់តម្លៃ និងបច្ចេកទេសសម្រាប់រៀបចំនិងគ្រប់គ្រងសកម្មភាពខ្សែច្រវាក់តម្លៃ
- វិធីសាស្ត្រដែលមានសម្រាប់គ្រប់គ្រងខ្សែច្រវាក់តម្លៃ និងសម្រាប់ផ្គូផ្គង និងធ្វើលំហាត់បែបវិភាគ
- តួនាទីរបស់កម្ពុជាលើខ្សែច្រវាក់តម្លៃក្នុងតំបន់ និងពិភពលោក