វគ្គបណ្តុះបណ្តាលនេះ នឹងឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្នស្តីពី វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តូចផ្តើមគំនិតសម្រាប់ការអភិវឌ្ឍចាប់ពីថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ ឧទាហរណ៍រវាងប្រទេស កម្ពុជា និងអាស៊ាន នឹងត្រូវបានលើកឡើងពីបញ្ហាផ្សេងៗ និងគោលនយោបាយសម្រាប់អនុវត្ត ដែលនឹងលើកឡើងក្នុងវគ្គបណ្តុះបណ្តាលនេះ។ រូមជាមួយការលើកឡើងពីឧទាហរណ៍ជាក់ស្តែងនៅក្នុងពិភពលោក និងករណីសិក្សាជាច្រើន នឹងជួយជំរុញឲ្យសិក្ខាកាម ធ្វើការគិតដោយត្រិះរិះ វិនិច្ឆ័យឲ្យបានដិតដល់ អំពីការសម្រេចចិត្តទៅលើគោលការណ៍សំខាន់ៗ ដែលគោលការណ៍នេះអាចជះឥទ្ធិពលដល់ការអភិវឌ្ឍ វិស័យឯកជន។
គោលបំណង
- លើកឡើង និងស្វែងយល់ពីបញ្ហា និងឱកាស ដែលនឹងទទួលបានពីវិស័យឯកជន
- ជំរុញឲ្យមានការអនុវត្តបានល្អបំផុត និងគោលការណ៍អន្តរាគមន៍ ដែលលើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យឯកជន
- យល់ពីរបាំងដែលរារាំងដល់ការអភិវឌ្ឍរបស់វិស័យឯកជន និង FDI
- កំណត់ពីតម្រូវការគោលនយោបាយសម្របសម្រួលក្នុងស្រុក ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
លទ្ធផល
បន្ទាប់ពីបញ្ចប់សិក្ខាសាលាមួយនេះ សិក្ខាកាមនឹងទទួលបាននូវការយល់ដឹងអំពី៖
- អភិបាលកិច្ចសាជីវកម្ម និងទំនួលខុសត្រូវសង្គម
- ស្ថានភាពបច្ចុប្បន្នរបស់វិស័យឯកជននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងផ្តោតជាពិសេសទៅលើប្រទេសកម្ពុជា
- ឱកាសពង្រីកទីផ្សារ និងពិពិធកម្មទីផ្សារ
- ស្វែងយល់អំពីស្ថានភាពគោលការណ៍បច្ចុប្បន្ន និងក្របខ័ណ្ឌការងារដែលត្រូវអនុវត្ត