គោលបំណងដ៏សំខាន់ ត្រូវគាំទ្រអន្តរជាតូបនីយកម្មនៃ SME តាមរយៈការកំណត់ទីផ្សារខាងក្រៅសម្រាប់ផលិតផលដែលអាច នាំចេញបាន។ SME នៅប្រទេសកម្ពុជាបានផលិតផលិតផលជាច្រើនដែលមានលទ្ធភាពចាប់យកទីផ្សារបរទេសខាងក្រៅបាន។ បើទោះបីជាយ៉ាងណាក៏ដោយ វាជារឿងធម្មតាទេដែលថា SME នៅក្នុងដំណាក់កាលដំបូងនៃអន្តរជាតូបនីយកម្ម ត្រូវការការ គាំទ្រជាមួយនីតិវិធី និងដំណើរការជាប្រព័ន្ធនៃការទទួលបានព័ត៌មានស្តីពីទីផ្សារខាងក្រៅ។
គោលបំណង ៖
- ជួយសម្របសម្រួល SME នៅប្រទេសកម្ពុជាក្នុងការកំណត់ទីផ្សារខាងក្រៅសម្រាប់ផលិតផលរបស់ខ្លួន
- បង្កើតក្រុមអ្នកជំនាញនៅទូទាំងខេត្តផ្សេងៗនៅប្រទេសកម្ពុជា ដែលយល់ដឹងច្បាស់ពីដំណើរការកំណត់ទីផ្សារផលិតផលជាមួយជំនួយទិន្នន័យពាណិជ្ជកម្ម និងប្រើប្រាស់វិធីសាស្ត្រវិភាគពាណិជ្ជកម្មតាមបែបសាមញ្ញ និងប្រកបដោយប្រសិទ្ធភាព និង
- បង្កើតប្រព័ន្ធកំណត់ទីផ្សារផលិតផល ដោយប្រើប្រាស់ផ្នែកទន់ (សូហ្វវែ) ចំាបាច់ដែលបានបង្កើតឡើងសម្រាប់គោលបំណង ដែលអាចត្រូវបានប្រើប្រាស់ដោយអ្នកផលិតផ្សេងៗគ្នានៅកម្ពុជា ដើម្បីស្វែងរកទីផ្សារខាងក្រៅសម្រាប់ផលិតផលរបស់ពួកគេ។
លទ្ធផល
នៅចុងបញ្ចប់នៃកម្មវិធីបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាច៖
- sស្វែងយល់ពីប្រភពព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មផ្សេងៗដែលមាន និង
- ស្វែងយល់ និងអនុវត្តនីតិវិធីតាមបែបវិទ្យាសាស្ត្រទៅលើការវិភាគមួយជំហានម្តងៗពីទិន្នន័យដែលពាក់ព័ន្ធនឹងការបង្កើតពាណិជ្ជកម្មទៅជាព័ត៌មានដែលមានសារៈសំខាន់ និងប្រកបដោយអត្ថន័យលើការសម្រេចចិត្តស្តីពីអាជីវកម្ម។