ការអភិវឌ្ឍទីផ្សារ និងផលិតផល

កម្មវិធីបណ្តុះបណ្តាលនេះនឹងឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងការអភិវឌ្ឍផលិតផល និងទីផ្សារ ហើយណែនាំសិក្ខាកាមនូវដំណាក់កាល និងកត្តាពាក់ព័ន្ធផ្សេងៗ។ ឧទាហរណ៍ស្តីពីពិភពជាក់ស្តែង និងករណីសិក្សានឹងត្រូវបានដាក់បញ្ចូល ហើយជំរុញឲ្យសិក្ខាកាមគិតល្អិតល្អន់អំពីសេចក្តីសម្រេចគោលនយោបាយដែលអាចជួយដល់ការខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផល និងការស្រាវជ្រាវទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យម (SME)។

គោលបំណង

  • បង្កើនការយល់ដឹងអំពីទំនាក់ទំនងរវាងការអភិវឌ្ឍផលិតផល និងទីផ្សារ
  • បង្ហាញពីបញ្ហាប្រឈម និងដំណាក់កាលពាក់ព័ន្ធនៅក្នុងការអភិវឌ្ឍផលិតផល
  • ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃយុទ្ធសាស្ត្រស្រាវជ្រាវទីផ្សារដែលមានការសម្របសម្រួល និងការវិភាគ
  • ណែនាំសិក្ខាកាមឲ្យឆ្លងកាត់ដំណើរការពាក់ព័ន្ធនៅក្នុងតេស្តសាកល្បង និងការផ្សព្វផ្សាយផលិតផល

លទ្ធផល

ក្រោយបញ្ចប់សិក្ខាសាលានេះ សិក្ខាកាមនឹងអាចមានការយល់ដឹងអំពី៖

  • ទំនាក់ទំនងរវាងការអភិវឌ្ឍផលិតផល និងទីផ្សារ
  • ដំណាក់កាលដែលពាក់ព័ន្ធនៅក្នុងការអភិវឌ្ឍផលិតផល
  • សារៈសំខាន់នៃការស្រាវជ្រាវ និងការអភិវឌ្ឍទីផ្សារ
  • តេស្តសាកល្បង និងការផ្សព្វផ្សាយផលិតផល
Share on facebook
Share on twitter
Share on email
Share on telegram