កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ របស់វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) និងលើកទិសដៅការងារបន្ត

Share on facebook
Share on twitter
Share on email
Share on telegram

លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១របស់វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) និងលើក ទិសដៅការងារបន្ត

……

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១របស់វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដម-លោកជំទាវអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ លោកប្រធានវិទ្យាស្ថាន និង លោក-លោកស្រីមន្ត្រីវិទ្យាស្ថាន។

កិច្ចប្រជុំនេះផ្ដោតសំខាន់លើការងារបោះពុម្ពផ្សាយព្រឹត្តិបត្រព័ត៌មានពាណិជ្ជកម្មអេឡិចត្រូនិក (iTrade Bulletin) និងការចូលរួមរបស់និស្សិតក្នុងការសិក្សាស្រាវជ្រាវ។ ក្នុងកិច្ចប្រជុំនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានឱ្យអង្គប្រជុំពិភាក្សាលើកទិសដៅការងារបោះពុម្ពផ្សាយព្រឹត្តិបត្រ iTrade Bulletin សម្រាប់លេខក្រោយៗទៀត ព្រមទាំងទិសដៅការងារបណ្ដុះបណ្ដាលការស្រាវស្រាវពាណិជ្ជកម្មដល់និស្សិត និងបានពិភាក្សាអំពីការលើកទឹកចិត្តដល់និស្សិតតាមរយៈកម្មវិធីប្រកួតប្រជែងស្នាដៃស្រាវជ្រាវ និងឱកាសកម្មសិក្សាការងារក្នុងវិទ្យាស្ថាន TTRI ជាដើម។

គួរបញ្ជាក់ផងដែរថា ក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ វិទ្យាស្ថាន TTRI បានធ្វើការបោះពុម្ពផ្សាយព្រឹត្តិបត្រ iTrade Bulletin បានចំនួន៦លេខ, បានពិភាក្សាក្នុងការចុះអនុសារណៈនៃការយោគយល់គ្នាជាមួយ មជ្ឈមណ្ឌលជំរុញការនាំចូលហូឡង់ (CBI), និងបានរៀបចំវគ្គបណ្ដុះបណ្ដាល/សិក្ខាសាលាបានជាច្រើនវគ្គផងដែរ៕