សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំគម្រោងព្រឹត្តិប័ត្រស្រាវជ្រាវអេឡិចត្រូនិកប្រចាំខែ (E-Bulletin Project)

Share on facebook
Share on twitter
Share on email
Share on telegram

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងលោក លោកស្រីជាអ្នកសិក្សាស្រាវជ្រាវ សាស្រ្តាចារ្យ សិស្ស និស្សិត និងសាធារណជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម កំពុងរៀបចំនូវគម្រោងព្រឹត្តិប័ត្រស្រាវជ្រាវអេឡិចត្រូនិកប្រចាំខែ (E-Bulletin Project) ក្នុងគោលបំណងដើម្បីធ្វើការចងក្រងប្រមូលផ្តុំ និងបោះពុម្ពផ្សាយជាប្រចាំរៀងរាល់ខែ នូវរាល់ស្នាដៃស្រាវជ្រាវសំខាន់ៗនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ព្រមទាំងប្រធានបទសំខាន់ៗផ្សេងទៀត ដែលមានអត្ថន័យខ្លឹមសារសំដៅចូលរួមលើកស្ទួយអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាស្នាដៃដើមប្រកបដោយក្រមសីលធម៌ពុំមានការញោះញុង វាយប្រហារ និងមិនបម្រើឱ្យក្រុម ឬគណបក្សណាមួយឡើយ។

ក្នុងអត្ថន័យនេះ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម សូមស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងលោក លោកស្រីជាអ្នកសិក្សាស្រាវជ្រាវ សាស្រ្តាចារ្យ សិស្ស និស្សិត និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ សូមផ្ញើខ្លឹមសារអត្ថបទស្រាវជ្រាវរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការជ្រើសរើសចុះផ្សាយនៅលើគម្រោងព្រឹត្តិប័ត្រស្រាវជ្រាវ អេឡិចត្រូនិកប្រចាំខែ (E-Bulletin Project) ច្បាប់ទី១ លេខទី១ ចាប់ផ្តើមពីខែតុលា ឆ្នាំ២០២១នេះតទៅ។ ចំពោះអត្ថបទស្រាវជ្រាវ សូមផ្ញើមកកាន់អ៊ីម៉ែល ៖ ttri.cambodia@gmail.com ឬដើម្បីទទួលបានព័ត៌មានលម្អិត សូមទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

  • ទូរស័ព្ទលេខ ៖ ០១១ ២០០ ២៥៥ ឬ ០១២ ៩៧៦ ៧៦៧
  • អ៊ីម៉ែល ៖ phireakpao@yahoo.com / y.chakriya@gmail.com
    សូមអរគុណ!