ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “កម្មសិទ្ធិបញ្ញា និងច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិ”
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “កម្មសិទ្ធិបញ្ញា និងច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម។
វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមជាមន្ត្រីរាជការមកពីគ្រប់នាយកដ្ឋាន វិទ្យាស្ថាន និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត នៅទីស្ដីការក្រសួងពាណិជ្ជកម្មចំនួន ៣៥នាក់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ចំនួន ២៥នាក់។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងពីច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និង បញ្ហាប្រឈមនិងកាលានុវត្តភាពនៃកម្មសិទ្ធិបញ្ញា។
—
His Excellency TAT Puthsodary, Secretary of State of Commerce, presided over the training on “Intellectual Property and International Intellectual Property Laws.”
…
(Phnom Penh) – On the morning of Monday, November 18, 2024, His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, presided over the training on “Intellectual Property and International Intellectual Property Laws,” co-organized by the Trade Training and Research Institute (TTRI) and the Department of Intellectual Property of the Ministry of Commerce (MoC).
There are 35 participants from MoC departments attended the course at the Ministry of Commerce, and 25 participants from municipal/provincial departments of commerce joined via video conference. This training aims to strengthen the understanding of intellectual property laws, acts of unfair competition, the application of intellectual property rights, and the challenges and opportunities of intellectual property.