ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន៣០រូប ចូលជួបសម្តែងការគួរសម

Share on facebook
Share on twitter
Share on email
Share on telegram

ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន៣០រូប ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ៣០រូប។

ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីស្វែងយល់អំពីការអភិវឌ្ឍពាណិជ្ជកម្ម (កាលានវត្តភាពនិងបញ្ហាប្រឈម) ស្វែងយល់ពីអនាគតនៃទិដ្ឋភាពពាណិជ្ជកម្ម និងសមិទ្ធិផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងប្រព័ន្ធពាណិជ្ជកម្មសកល និងក្នុងស្រុក ដែលនឹងរួមចំណែកដល់ការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ន និងទៅអនាគតរបស់និស្សិត។

His Excellency TAT Puthsodary, Secretary of State of Commerce, received a courtesy call from 30 students from Asia Europe University.

(Phnom Penh): On the morning of Monday, 4 November 2024, at the Ministry of Commerce, His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, received a courtesy call from 30 students of Asia Europe University.

Their visit aimed to gain insights into trade development (opportunities and challenges), explore future trade landscapes, and learn about key achievements of the Ministry of Commerce related to global and domestic trading systems that will contribute to their current and future studies and research.