ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការវិភាគនិងវាយតម្លៃទិន្នន័យពាណិជ្ជកម្មសម្រាប់ទីផ្សារនាំចេញ”
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការវិភាគនិងវាយតម្លៃទិន្នន័យពាណិជ្ជកម្មសម្រាប់ទីផ្សារនាំចេញ” ដែលរៀបចំដោយ វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធនឹងវិធីសាស្ត្រនៃការប្រមូលនិងវិភាគទិន្នន័យ ការប្រើប្រាស់និងអត្ថប្រយោជន៍នៃប្រព័ន្ធទិន្នន័យក្រសួងពាណិជ្ជកម្ម និងបង្កើនការយល់ដឹងក្នុងការស្វែងរកនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងអ្នកនាំចេញ-នាំចូល មុខទំនិញសក្តានុពល ទីផ្សារទាក់ទាញ និងដំណើរការពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងទីផ្សារពិភពលោក។
—
His Excellency TAT Puthsodary, Secretary of State of Commerce, Presided over the Opening Ceremony of Training on “Trade Statistics and Analysis for Export Market”
…
(Phnom Penh): On the morning of Monday, 8 July 2024, His Excellency TAT Puthsodary, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, presided over the opening ceremony of Training on “Trade Statistics and Analysis for Export Market”, organized by Trade Training and Research Institute (TTRI).
The training aimed at strengthening the capacity of MoC’s officials of data collection and analysis, the use and benefits of MoC’s statistics, and understanding the process of access to importer and exporter information, potential products, attractive markets, and Cambodia’s international market stand.