ព្រឹកថ្ងៃទី២០ ខែ មីនា លោកជំទាវ ចម និម្មល រដ្ឋលេខាធិការទទួលបន្ទុកវិទ្យាស្ថានបានអញ្ជើញធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិទ្យាស្ថានប្រចាំត្រីមាសទី១ និងលើកទិសដៅដើម្បីអនុវត្តបន្ត។
ជាកិច្ចចាប់ផ្តើមលោក ហោ អៀងឆាយ បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការបណ្តុះបណ្តាល ការស្រាវជ្រាវ និងភាពរីកចម្រើននៃកម្រោងសកម្មភាពកំពុងអនុវត្តបន្តទាំងសិក្ខាសាលា និងគម្រោងនៃការចុះអនុស្សារណៈនៃការយោគយល់គ្នា ។
លោកជំទាវ ចម និម្មល រដ្ឋលេខាធិការទទួលបន្ទុកវិទ្យាស្ថាន បានផ្តល់នូវអនុសាសន៍ល្អៗទាក់ទងទៅនឹង លទ្ធផលដែលសម្រេចបានកន្លងមក និងគម្រោងចុះអនុស្សរណៈ ។ ជាពិសេសឯកឧត្តម លោកជំទាវបានផ្តល់អនុសាសន៍ក្នុងការសរសេឯកសារទស្សនទានគម្រោងធ្វើសិក្ខាសាលាស្តីពីការជំរុញវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដោយផ្តោតលើ៖
១-សិក្សាអំពីស្ថិតិនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្រោយការធ្វើវិសោធនកម្មច្បាប់វិនិយោគ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា មុនពេលធ្វើវិសោធនកម្មដើម្បីរកឱ្យឃើញអំពីប្រសិទ្ធិភាពនៃច្បាប់វិនិយោគថ្មី
២-សិក្សាអំពី ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការវិនិយោគរបស់កម្ពុជាទៅក្រៅប្រទេស
៣-សិក្សាអំពីស្ថិតិការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម និងការសិក្សាតាមវិស័យណាមួយអាចចូលរួមកំណើនផលិតផលក្នុងស្រុបសរុបបានប៉ុន្មានភាគរយៈ និង
៤- សិក្សាអំពីសិក្សាអំពីស្ថានភាពធ្វើធុរកិច្ចនៅកម្ពុជាបច្ចុប្បន្នអង្គប្រជុំបានបញ្ចប់ទៅប្រកបដោយភាពរួសរាយរាក់ទាញ។