វគ្គបណ្តុះបណ្តាលស្តីពីឧបាស្រ័យពាណិជ្ជកម្ម

Share on facebook
Share on twitter
Share on email
Share on telegram

ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្មបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដែលមានមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មចូលរួមសរុបចំនួន ៦៥នាក់  ដែលត្រូវបានធ្វើបទបង្ហាញដោយលោក សៀង ហុង ប្រធាននាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់នៃក្រសួងពាណិជ្ជកម្ម។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសិក្សាអំពីឧបករណ៍គោលនយោបាយពាណិជ្ជកម្មទាំងឡាយណាដែលអនុញ្ញាតឱ្យរដ្ឋាភិបាលចាត់វិធានបណ្តោះអាសន្នការប្រឆាំងនឹងការនាំចូលដែលធ្វើឱ្យផលប៉ះពាល់ពីការធ្វើពាណិជ្ជកម្មមិនស្នើភាពដោយប្រទេសផ្សេងទៀត ដែលបណ្តាលមកពីការនាំចូលកើនឡើងយ៉ាងឆាប់រហ័ស។

ប្រធានបទថ្ងៃនេះផ្តោតលើសំខាន់លើមាតិកាដូចខាងក្រោម៖

១- វិធានការលក់បង្ខូចថ្លៃ

២- វិធានការដាក់ពន្ធតបត

៣- វិធានការការពារ

៤- លក្ខខណ្ឌដាក់កម្រិតលើការលក់បង្ខូចថ្លៃ ឬវិធានការប្រឆាំងនឹងឧបត្ថម្ភធន

៥- វិធានការស៊ើបអង្កេតការលក់បង្ខូចថ្លៃ

៦- ករណីសិក្សាកម្ពុជាវិធានការការពាររបស់សហគមន៍អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា Indica  Rice Case – T246/19