កាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវបានរៀបចំសិក្ខាសាលាស្តីពីពាណិជ្ជកម្ម និងបរិវត្តកម្មរចនាសម្ព័ន្ធ៖ ការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Trade and Structural Transformation: Optimizing the Return of FTAs) ដែលមានការចូលរួមពីមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ដោយផ្ទាល់នៅវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងតាមរយៈវីដេអូ Zoom ក្រោមការធ្វើបទបង្ហាញដោយឯកឧត្តមសាស្រ្តាចារ្យ សនដ្រេ មុហ្កាន ថាងកាវ៉ាលូ ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ អាឌឺឡេត (Adelaide University, Australia) និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ សាន់ វ៉េ ម៉ាឡេស៊ី (Sunway University, Malaysia)។
សិក្ខាសាលានេះផ្តោតលើសារសំខាន់នៃពាណិជ្ជកម្ម និងការបើកចំហទីផ្សារក្រោយការងើបឡើងវិញពីជំងឺកូវីដ-១៩ សារសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់អាសិប ការត្រួតស៊ីគ្នាក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន(ASEAN Free Trade Agreement) កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់អាសិប(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយនិងរីកចម្រើនអន្តរប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership) ហើយក៏បាន សិក្សាអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា មូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់បរិវត្តកម្មហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដើម្បីទទួលបានជវភាព(Dynamic)។