ស្តង់ដារ និងអាជ្ញាប័ណ្ណ

កម្មវិធីបណ្តុះបណ្តាលនឹងបញ្ជាក់ពីស្តង់ដារអន្តរជាតិ និងការបញ្ជាក់គុណភាពទំនិញនិងសេវានានា ពាក់ព័ន្ធទៅនឹងអ្នកនាំចេញរបស់កម្ពុជា និងនិន្នាការថ្មីទូទាំងពិភពលោក និងក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីសិក្សានេះ សារៈសំខាន់នៃការប្រកាន់ខ្ជាប់ទៅនឹងបទដ្ឋានអន្តរជាតិសម្រាប់ SMEs នៅកម្ពុជានឹងត្រូវបានសង្កត់ធ្ងន់។

គោលបំណង

  • បង្ហាញឲ្យកាន់តែច្បាស់នូវការប្រើប្រាស់ស្តង់ដារទូទៅ
  • វិភាគវិសាលភាពដែលស្តង់ដារអន្តរជាតិបានគ្របដណ្ដប់
  • បង្ហាញឲ្យឃើញច្បាស់ពីស្ថានភាពបច្ចុប្បន្ន នៃស្ដង់ដារនិងវិញ្ញាបនបត្រនៅក្នុងប្រទេសកម្ពុជា
  • ពិភាក្សាអំពីស្ដង់ដារអន្ដរជាតិ និងការបញ្ជាក់គុណភាពទំនិញនិងសេវា រួមទាំងប្រព័ន្ធគ្រប់គ្រងបរិដ្ឋាន (EMS) ប្រព័ន្ធគ្រប់គ្រងគុណភាព (QMS) ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (HACCP)
  • ពិភាក្សាអំពីនិរន្តរភាពស្ដង់ដារអន្ដរជាតិ

លទ្ធផល

ក្រោយពីបញ្ចប់ការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចមានការយល់ដឹងអំពី៖

  • ការប្រើប្រាស់ស្តង់ដារទូទៅ
  • វិសាលភាពដែលស្តង់ដារអន្តរជាតិ បានគ្របដណ្ដប់ និងអត្ថប្រយោជន៍នៃការគ្របដណ្ដប់
  • ស្ថានភាពបច្ចុប្បន្ន នៃស្តង់ដារ និងការបញ្ជាក់គុណភាពទំនិញនិងសេវានៅកម្ពុជា និងអត្ថប្រយោជន៍នៃការប្រកាន់ខ្ជាប់របស់SMEs
  • ស្តង់ដារអន្ដរជាតិ និងការបញ្ជាក់គុណភាពទំនិញនិងសេវារួមទាំង EMS QMS HACCP
  • និរន្តរភាពស្តង់ដារអន្តរជាតិ និងកំណើនលូតលាស់នៃសារៈសំខាន់របស់ខ្លួន
Share on facebook
Share on twitter
Share on email
Share on telegram