ការអភិវឌ្ឍ SMES នៅកម្ពុជា និងបញ្ហាប្រឈម របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន

ជំពូកនេះធ្វើការបរិយាយអំពីស្ថានភាពរបស់ SMEs នៅក្នុងអនុតំបន់មហាទន្លេមេគង្គ នឹងជាពិសេសប្រទេសកម្ពុជា។ សិក្ខាកាមនឹងមានលទ្ធភាព ដើម្បីទទួលនូវ ការយល់ដឹងដោយសង្ខេបអំពីបញ្ហា និងទស្សនវិស័យ របស់ SMEs នៅក្នុងតំបន់ និងជាពិសេសនៅ កម្ពុជា។ ការចាប់អារម្មណ៍របស់សិក្ខាកាមនឹងទាញឆ្ពោះទៅរកគោលនយោបាយរបស់ SMEs នឹងសារៈសំខាន់របស់វាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជំពូកនេះនឹងពិភាក្សាផងដែរ អំពីក្របខ័ណ្ឌអភិវឌ្ឍន៍របស់សហគមន៍សេដ្ឋកិច្ចអាស៊ានការប្រឈម និងការប្រតិបត្តិលើការអភិវឌ្ឍ SMEs នៅកម្ពុជា។ ការយល់ដឹងរបស់សិក្ខាកាមត្រូវបានធ្វើឲ្យប្រសើរឡើងលើផ្នែកផែនការអភិវឌ្ឍរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងការប្រឈមលើការអនុវត្តសហគមន៍សេដ្ឋកិច្ចអាស៊ានទៅក្នុងតំបន់។

ប្រធានបទនៅក្នុងជំពូកនេះ៖

  • SMEs នៅក្នុងអនុតំបន់មហាទន្លេមេគង្គ
  • ស្ថានភាព SMEs នៅកម្ពុជា
  • ការប្រឈមរបស់ SMEs នៅកម្ពុជា
  • ការបង្កើត និងការអនុវត្តគោលនយោបាយ
  • គោលនយោបាយ SMEs នៅកម្ពុជា
  • ការយល់ដឹងអំពី សហគមន៍សេដ្ឋកិច្ចអាស៊ាន
  • ការព្យាករណ៍របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥
  • ផែនការអភិវឌ្ឍរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន
  • វឌ្ឍនភាពនៃការតាមដាន
  • តារាងពិន្ទុរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន
  • ការប្រឈមលើអណត្តិ ក្នុងការអនុវត្ត
  • ការអភិវឌ្ឍ SMEs នៅកម្ពុជា

បន្ទាប់ពីបញ្ចប់នៃជំពូកនេះសិក្ខាកាម និងមានលទ្ធភាពយល់ដឹងអំពី៖

  • យល់ដឹងអំពីស្ថានភាព SMEs នៅក្នុងប្រទេសក្នុងអនុតំបន់មហាទន្លេមេគង្គ
  • ទទួលស្គាល់អំពីការប្រឈមរបស់ SMEs នៅកម្ពុជា
  • យល់ដឹងអំពីតួនាទីរបស់អ្នកចូលរួមពាក់ព័ន្ធនៅក្នុងការអភិវឌ្ឍគោលនយោបាយ SMEs នៅកម្ពុជា
  • យល់ដឹងអំពីគោលនយោបាយ SMEs និងការអនុវត្តនៅកម្ពុជា
  • យល់ដឹងអំពីអី្វដែលជាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកម្មវត្ថុរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥
  • យល់ច្បាស់អំពីសារៈសំខាន់នៃផែនការអភិវឌ្ឍរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងតារាងពិន្ទុរបស់អាស៊ាន
  • យល់ដឹងអំពីភាពប្រឈមនៃការអនុវត្តសហគមន៍សេដ្ឋកិច្ចអាស៊ាន
  • យល់ដឹងអំពីឥទ្ធិពលរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានទៅក្នុងតំបន់ និងវិសាលភាពនៃការអភិវឌ្ឍ SMEs នៅកម្ពុជា។
Share on facebook
Share on twitter
Share on email
Share on telegram