ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន បេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ២០២៤-២០២៥ ចំនួន១៥រូប ចូលជួបសម្តែងការគួរសម

Share on facebook
Share on twitter
Share on email
Share on telegram

ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន បេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ២០២៤-២០២៥ ចំនួន១៥រូប ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន បេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ២០២៤-២០២៥ ចំនួន ១៥រូប ស្រីចំនួន ៧រូប មុនទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក ចូលជួបសម្តែងការគួរសម ដើម្បីទទួលស្តាប់នូវអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងបទពិសោធន៍សំខាន់ៗជាពុទ្ធិបន្ថែម ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់ពួកគាត់។

His Excellency TAT Puthsodary, Secretary of State of Commerce, received a courtesy call from the 15 awardees of the Czech Governmental Scholarships for Academic Years 2024-2025.

(Phnom Penh): On the morning of Friday, 26 July 2024, at the Ministry of Commerce, His Excellency TAT Puthsodary, Secretary of State of Commerce, and high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the 15 (07 female) awardees of the Czech Governmental Scholarships for Academic Years 2024-2025 to receive advice and gain an understanding of the achievements of the Ministry of Commerce in the first semester of 2024 as well as key experiences which will benefit them in their studies.