ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញគ្រូបង្គោលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម វគ្គ២”

Share on facebook
Share on twitter
Share on email
Share on telegram

ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញគ្រូបង្គោលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម វគ្គ២”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sea Breeze Hotel & Villa ខេត្តព្រះសីហនុ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញគ្រូបង្គោលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម វគ្គ២” ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសិក្ខាកាមដែលជាគ្រូបង្គោលមកពីគ្រប់នាយកដ្ឋាននិងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងវគ្គទីពីរ ក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាល រៀបចំកិច្ចតែងការបង្រៀន និងពង្រឹងសមត្ថភាពគ្រូបង្គោលលើជំនាញក្នុងការធ្វើបទបង្ហាញ។

His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, presided over the opening ceremony of “Training of Trainers on Trade Development Phase 2.”

(Sihanoukville): On the morning of Friday, 6 September 2024, at Sea Breeze Hotel & Villa, Sihanoukville, His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, presided over the opening ceremony of “Training of Trainers on Trade Development Phase 2,” organized by the Trade Training and Research Institute (TTRI) of the Ministry of Commerce. Trainees and trainers from all departments and provincial departments of commerce of the Ministry of Commerce attended the training.

The training aims to strengthen trainers’ capacity in developing training curriculums and plans and enhance trainers’ presentation skills.