វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ បាននិងកំពុងរៀបចំសិក្ខាសាលាវគ្គបំប៉នជាស៊េរីស្តីពី “ពាណិជ្ជកម្មអន្តរជាតិ ការចរចា និងការអភិវឌ្ឍគោលនយោបាយ” ដោយមានការចូលរួមពីមន្ត្រីរាជការដែលជាក្រុមការងារចរចាពាណិជ្ជកម្មសេរីនៃក្រសួងពាណិជ្ជកម្ម និងបណ្តាក្រសួងពាក់ព័ន្ធ តាមលក្ខណៈ Hybrid៖
១. សិក្ខាសាលាវគ្គបំប៉នជាស៊េរីលើកទី ១ស្តីពី “ពាណិជ្ជកម្មអន្តរជាតិ ការចរចា និងការអភិវឌ្ឍគោលនយោបាយ៖ឧបាស្រ័យពាណិជ្ជកម្ម” បានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ចំនួន ៣០នាក់ និង តាមប្រព័ន្ធវីដេអូ Zoom ចំនួន ៤៣នាក់។
២. សិក្ខាសាលាវគ្គបំប៉នជាស៊េរីលើកទី២ ស្តីពី “ពាណិជ្ជកម្មអន្តរជាតិ ការចរចា និងការអភិវឌ្ឍគោលនយោបាយ៖ វិធានប្រភពដើម និងកិច្ចសម្រួលពាណិជ្ជកម្ម” បានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ចំនួន ៣២នាក់ និង តាមប្រព័ន្ធវីដេអូ Zoom ចំនួន ៣៤នាក់។
៣. សិក្ខាសាលាវគ្គបំប៉នជាស៊េរីលើកទី៣ ស្តីពី “ពាណិជ្ជកម្មអន្តរជាតិ ការចរចា និងការអភិវឌ្ឍគោលនយោបាយ៖ ពាណិជ្ជកម្មផ្នែកសេវាកម្ម និងសេរីភាវូបនីយកម្មនៃឧស្សាហកម្ម” បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ចំនួន ៣០នាក់ និង តាមប្រព័ន្ធវីដេអូ Zoom ចំនួន ២២នាក់ ។
៤. សិក្ខាសាលាវគ្គបំប៉នជាស៊េរីលើកទី៤ ស្តីពី “ពាណិជ្ជកម្មអន្តរជាតិ ការចរចា និងការអភិវឌ្ឍគោលនយោបាយ៖ ផលបច្ច័យ និងបញ្ហាប្រឈមនៃពាណិជ្ជកម្ម ការវិនិយោគ និងសមាហរណកម្មតំបន់សម្រាប់អាស៊ាន និងកម្ពុជា” បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ចំនួន ៣៥នាក់ និង តាមប្រព័ន្ធវីដេអូ Zoom ចំនួន ៣៨នាក់។