វគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពសម្រាប់ការអនុវត្តវិធានដើមកំណើតទំនិញនៃការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA)

Share on facebook
Share on twitter
Share on email
Share on telegram

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វ៉េ ដោយមានការអនុញ្ញាត និងក្នុងនាម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត តាត ពុធសូដារី បានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងព្រឹត្តិការណ៍ដ៏សំខាន់ស្តីពីការកសាងសមត្ថភាពសម្រាប់ការអនុវត្តវិធានដើមកំណើតទំនិញនៃការដំឡើងកម្រិតកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន(ACFTA)។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត តាត ពុធសូដារី ឯកឧត្តម ឡាយ សុខសៅគន្ធា និងក្រុមការងារក្រសួងពាណិជ្ជកម្ម បានជួបជាមួយឯកឧត្តម Zheng Le អនុប្រធាន Academy of International Business Official (AIBO) នៃក្រសួងពាណិជ្ជកម្មចិន និងក្រុមការងារ។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១. ការយល់ដឹងអំពីការអភិវឌ្ឍធនធានមនុស្សនៅក្រសួងពាណិជ្ជកម្ម និងដើម្បីស្វែងរកមូលដ្ឋានរួមសម្រាប់កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្មកម្ពុជា និង AIBO នៃក្រសួងពាណិជ្ជកម្មចិន

២. ការបង្ហាញផែនការបណ្តុះបណ្តាលដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃតម្រូវការបណ្តុះបណ្តាល(TNA)

៣. បទបង្ហាញផែនការស្រាវជ្រាវផ្អែកលើផែនការអាជីវកម្មជាយុទ្ធសាស្រ្តឆ្នាំ២០២៤-២០២៨

ជាលទ្ធផល ឯកឧត្តម Zheng Le អនុប្រធាន AIBO និងសហការីមានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងវិស័យដូចខាងក្រោម៖

១. ការសរសេរសំណើរួមគ្នាសម្រាប់មូលនិធិគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងកម្មវិធីស្រាវជ្រាវតាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា (ការធ្វើផែនការរួមគ្នា ការកសាងរួមគ្នា និងអត្ថប្រយោជន៍រួមគ្នា)

២. ការបង្កើតកម្មវិធីបណ្តុះបណ្តាល និងស្រាវជ្រាវរួមគ្នាក្រោមមូលនិធិគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”

៣. ពិនិត្យពីលិទ្ធភាពបង្កើតអនុស្សរណៈនៃការយោគយល់ រវាង AIBO និងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នាពេលអនាគត

————————————————————-

(Phnom Penh) In the morning of Monday, 23 October 2023 in Sunway Hotel, with the permission and on behalf of Her Excellency CHAM Nimul, Minister of Commerce, HE Dr. Tat Puthsodary delivered an opening remark at the very important event on the Capacity Building for Implementing the Rules of Origin of the Upgraded ASEAN-China Free Trade Area (ACFTA) Agreement. During this occasion, HE Dr. Tat Puthsodary, H.E LAY Soksaokunthea and MoC team met HE Zheng Le, Vice President of the Academy of International Business Official (AIBO) of the Ministry of Commerce of China and his team. The purpose of meeting was to discuss the following agendas:

  1. Understanding human resource development at MoC and to find out common ground of HRD programs between MoC of Cambodia/TTRI and AIBO/MoC of China.
  2. Presentation of a Training Plan based on the results of TNA assessment
  3. Presentation of a Research plan based on Strategic Business Plan, 2024-2028.

As a result, HE Zheng Le, Vice President of AIBO and his colleagues are interested in working with MoC/TTRI in accordance with in the following areas:

  1. Writing a joint proposal for the BRI funds for HRD and Research Programs through Chinses Embassy in Cambodia (Planning Together, Building Together, and Benefiting Together).
  2. Creating joint training and research programs under the BRI funds
  3. Looking for a prospective MoU between AIBO and TTRI