លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍ស្ដីពីវឌ្ឍនភាពការងារក្នុងការវាយតម្លៃលក្ខណសម្បត្តិមន្ត្រីរាជការដែលត្រូវផ្ដល់គ្រឿងឥស្សរិយយសសម្រាប់ឆ្នាំ២០២៤
២- របាយការណ៍ស្ដីពីវឌ្ឍនភាពការត្រៀមរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” និងរបាយការណ៍របស់អនុគណៈកម្មការរៀបចំខ្លឹមសារឯកសារ និងសុន្ទរកថា, អនុគណៈកម្មការផ្គត់ផ្គង់ រៀបចំទីកន្លែង បដិសណ្ឋារកិច្ច ពិធីការ និងសន្តិសុខ ព្រមទាំងអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ
៣- របាយការណ៍ស្តីពីការរៀបចំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការការស៊ីវិលសម្រាប់ឆ្នាំ២០២៤ និងប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥
៤- បញ្ហាផ្សេងៗ។
—
Her Excellency CHAM Nimul, Minister of Commerce, chaired the September Monthly Meeting of the Ministry of Commerce.
…
(Phnom Penh): On the morning of Thursday, 26 September 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting of September 2024 of the Ministry of Commerce. The meeting attended by the ministry’s leaders and relevant officials.
The monthly meeting was held at the Ministry of Commerce and, via video conference, covered the following agendas:
- Brief report on the progress of the work in assessing the qualifications of civil servants to be awarded medals for 2024.
- Brief report on the progress of the preparations for the event “Celebrating the 20th Anniversary of Cambodia’s Accession to the WTO” and the reports of the Sub-Committees.
- Brief report on organizing the promotion and ranking of civil servants for 2024 and the announcement of the decision on establishing the organizing committee for the 2024 MoC’s Annual Meeting and MoC’s work direction in 2025.
- Other matters.