ក្រសួងពាណិជ្ជកម្មរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

Share on facebook
Share on twitter
Share on email
Share on telegram

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

សន្និបាតនេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៩-ទី២០ ខែធ្នូ ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញឡាញ និងដោយផ្ទាល់នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។