កម្ពុជាចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មដល់ទីម័រខាងកើត | Cambodia Shares Economic Development Experiences With Timor-leste

Share on facebook
Share on twitter
Share on email
Share on telegram

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយសហការីមកពីនាយកដ្ឋានពាក់ព័ន្ធ បានទទួលជួបគណៈប្រតិភូកម្មវិធីអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រខាងកើត (Timor-Leste) ដែលដឹកនាំដោយ លោកស្រី Laura Mizela Da Costa លេខាទី៣ នៃស្ថានទូត Timor-Leste ដើម្បីពិភាក្សាអំពីរបៀបវារៈនៃការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូទីម័រខាងកើត អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ការបង្កើតក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ការកសាងមូលធនមនុស្ស និងការធ្វើសមាហរណកម្មចូលទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់ និងសាកល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់កម្ពុជា សំដៅជំរុញការធ្វើពិពិធកម្មវិស័យនាំចេញជាដើម។

ជាការឆ្លើយតប គណៈប្រតិភូទីម័រខាងកើត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ និងសហការីទាំងអស់ ដែលបានចែករំលែកអំពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេសចេញពីចំណុចសូន្យ រហូតទទួលបានជោគជ័យត្រចះត្រចង់នៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ គណៈប្រតិភូទីម័រខាងកើត ក៏បាន ជម្រាបជូនអំពីសាវតា និងចក្ខុវិស័យរបស់កម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេង ព្រមទាំងផែនការអភិវឌ្ឍជាតិរបស់ប្រទេសទីម័រខាងកើតឆ្នាំ ២០១១-២០៣០ ផងដែរ។

——————————————————————

(Phnom Penh): On Monday, 27 May 2024, His Excellency TAT Puthsodary, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the delegation of the Timor-Leste Leadership Program for young and future leaders, led by the Third Secretary of the Embassy of Timor-Leste to Cambodia, Mrs. Laura Mizela Da Costa, to discuss Cambodia’s economic and trade development agendas.

During the conversations, His Excellency Secretary of State extended a warm welcome to the delegation and provided insights into the Royal Government of Cambodia’s endeavors to restore peace and political stability that serve as the foundation for fostering economic growth. He also highlighted the government’s commitment to implementing a robust macroeconomic framework, including the National Strategic Development Plan (NSDP), Pentagonal Strategy Phase I, and various policies targeted at poverty reduction, human resources development, and the integration of Cambodia into regional and global production networks with the aim of boosting its industrial competitiveness and export- diversification.

In response, the Timor-Leste delegation expressed gratitude to His Excellency Secretary of State and his team members for sharing the remarkable achievements made by the Royal Government of Cambodia in developing the country from scratch and elevating Cambodia’s stature on the international stage. The delegation also provided an overview of the background and vision of the Timor-Leste Leadership Program, as well as an outline of Timor-Leste’s National Development Plan for the period 2011–2030.