វគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍ​សហគ្រាសធុនតូចនិងមធ្យមនៅមន្ទីរ​ពាណិជ្ជកម្មខេត្តពោធិ៍សាត់

Share on facebook
Share on twitter
Share on email
Share on telegram

(ខេត្តពោធិ៍សាត់)៖ ថ្ងៃព្រហស្បតិ៍៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៩ វិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ រួមសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ បានរៀប ចំវគ្គបណ្តុះបណ្តាល ស្តីពី “ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម” នៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ មន្ត្រីរាជការមកពីមន្ទីរជុំវិញខេត្ត ម្ចាស់សហគ្រាស អាជីវករ សេវាករ ពាណិជ្ជករ និងនិស្សិត សរុបប្រមាណ១២០នាក់។

នៅក្នុងការថ្លែងចំណាប់អារម្មណ៍ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានលើកឡើងពី សារសំខាន់ក្នុងការយល់ដឹងពីកម្មសិទ្ធិបញ្ញាក្នុងការជំរុញសហគ្រាសធុនតូចនិងមធ្យម។ លើសពីនេះទៅទៀតឯកឧត្តបានលើកឡើងពី សក្តានុពល នៃវិស័យពាណិជ្ជកម្មមាន តួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ហើយវិស័យពាណិជ្ជកម្មកើតចេញមក ពីការផលិតទំនិញនិងសេវា ដើម្បីដាក់លក់នៅលើទីផ្សារ ដែលទាំងអស់នេះទាមទារ ឱ្យមានការចូលរួម ពីគ្រប់អង្គភាពពាក់ព័ន្ធក្នុងការជួយជំរុញវិស័យពាណិជ្ជកម្មផងដែរ។

ក្នុងឱកាសថ្លែងបើកវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ពីសារសំខាន់ នៃការយល់ដឹង លើច្បាប់ ពាណិជ្ជកម្ម ជាពិសេសច្បាប់កម្មសិទ្ធិបញ្ញា ដូចជាម៉ាកដែលអាចជួយបងប្អូន អាជីវករ ពាណិជ្ជករ សេវាករ ម្ចាស់សហគ្រាស ដើម្បីការពារនូវផលប្រយោជអាជីវកម្ម ពាណិជ្ជកម្ម និងសហគ្រាសរបស់ខ្លួន។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ក្នុង ការធ្វើយ៉ាងណាឱ្យខេត្តរបស់ខ្លួនកាន់តែមានសក្តានុពលដោយចេះកែច្នៃនិងការពារនូវផលិតផតរបស់ខេត្ត។

អត្ថបទដោយៈ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ

The Capacity Building Training Course on “Small and Medium Enterprises Development” at Pursat Provincial Department of Commerce.

————

(Pursat Province): On Thursday, May 09, 2019, the Trade Training and Research Institute (TTRI) and Pursat Provincial Department of Commerce co-organized an important training course on “Small and Medium Enterprises Development” presided over by H.E EOUNG Kimleang, the deputy governor of Pursat province at the Pursat Provincial Department of Commerce with the participation of relevant authorities, enterprise owners, and University students about 120 participants.

H.E. SUON Vichea, Advisor of Ministry of Commerce and director of TTRI, has mentioned about the importance of the Intellectual Property could promote SMEs and the potential of trade for the social economic growth, so it requires the participation of all relevant parties.

In the opening remark, H.E. EOUNG Kimleang highlighted the importance of understanding of the enterprise law especially the intellectual property law such as trademarks, which can help traders, businessmen, service providers, enterprises to protect their products. At the same time, H.E. Governor stressed to make sure that the province has more potential in processing products and protect the province’s GI products.

Texted by: Trade Training and Research Institute.