ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រង និងការអភិវឌ្ឍបណ្ណាល័យ កម្រិត២” សម្រាប់មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម

Share on facebook
Share on twitter
Share on email
Share on telegram

ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រង និង​ការអភិវឌ្ឍបណ្ណាល័យ កម្រិត២” សម្រាប់មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងនិង​ការអភិវឌ្ឍបណ្ណាល័យ កម្រិត២” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំឡើងដោយវិទ្យាស្ថាន​បណ្ដុះ​បណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ដែលមានសិក្ខាកាមជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្មចូលរួមសរុបចំនួន ៩៧នាក់ ក្នុងនោះមានសិក្ខាកាមចូលរួមតាមប្រព័ន្ធអនឡាញចំនួន ៤៩នាក់​ ផងដែរ។