លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី ឆ្នាំ២០២៤ នៅកម្ពុជា”

Share on facebook
Share on twitter
Share on email
Share on telegram

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី ឆ្នាំ២០២៤ នៅកម្ពុជា”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី ឆ្នាំ២០២៤ នៅកម្ពុជា” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិក សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub ចំពោះការប្តេជ្ញាចិត្តជំរុញឱ្យកម្មវិធីនេះដំណើរការឡើង ដែលគូសបញ្ជាក់ពីការបោះជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រីឱ្យមានការរីកចម្រើនក្នុងវិស័យធុរកិច្ច និងនវានុវត្តន៍។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានជំរុញយ៉ាងសកម្មភាពនូវភាពអ្នកដឹកនាំជាស្ត្រី រួមទាំងក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងលទ្ធកម្មសាធារណៈ ជាក់ស្តែងមន្ត្រីជាស្ត្រីត្រូវបានលើកទឹកចិត្តឱ្យដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ រួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្ម និងគោលនយោបាយផ្ទាល់ ជាពិសេសក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបម្រើការងារជាអនុព័ន្ធពាណិជ្ជកម្មនៅបរទេស ព្រមទាំងបានបង្កើតក្រុមការងារយេនឌ័រ ដើម្បីបង្រួបបង្រួមអ្នកដឹកនាំស្ត្រី និងមន្ត្រីក្នុងការបង្កើតគោលនយោបាយរួមបញ្ចូលយេនឌ័រ។ ជាងនេះទៅទៀត ក្រសួងក៏បានពង្រឹងកម្មវិធីគាំទ្រ សម្រាប់ស្ត្រីនៅក្នុងវិស័យឯកជន ដោយប្រើប្រាស់វេទិការដូចជា Go4eCam គម្រោង AIMS និងការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ដើម្បីលើកទឹកចិត្តដល់ប្រតិបត្តិការផ្លូវការ និងការអភិវឌ្ឍជំនាញសម្រាប់អាជីវកម្ម ដែលគ្រប់គ្រងដោយស្ត្រី។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តអ្នកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល AWE ទាំងអស់ ឱ្យចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគាត់ជាមួយសហគ្រិនស្ត្រីផ្សេងទៀត និងសូមជំរុញឱ្យសមាគមសហគ្រិនស្រ្តីកម្ពុជា ប្រើប្រាស់កម្មវិធីបណ្តុះបណ្តាល AWE នេះ ដើម្បីពង្រីកបណ្តាញរបស់ខ្លួន និងបង្កើតភាពជាដៃគូពាណិជ្ជកម្មថ្មី ក្នុងកម្រិត ពិភពលោក ជាពិសេស ការទទួលយកការផ្លាស់ប្តូរឌីជីថល និងសម្របខ្លួនទៅនឹងយុគសម័យឌីជីថល តាមរយៈ ថ្នាលសំខាន់ ដូចជា វគ្គសិក្សាបណ្តុះបណ្តាលអនទ្បាញ DreamBuilder ជាដើម។

Her Execllency CHAM Nimul, Minister of Commerce, presided over the “Inaugural Academy for Women Entrepreneurs (AWE) 2024 in Cambodia”

(Phnom Penh): On the morning of Tuesday, 10 September 2024, at Hyatt Regency Phnom Penh, Her Excellency CHAM Nimul, Minister of Commerce, presided over the “Inaugural Academy for Women Entrepreneurs (AWE) 2024 in Cambodia,” with many participants, including representatives from relevant ministries, Chargés d’affaires ad interim of the Embassy of the United States of America, President of the CWEA and many stakeholders.

To begin, Her Excellency Minister commended the U.S. Embassy, Pannasastra University of Cambodia, and Impact Hub for their commitment in making this program possible, a significant step in empowering women to thrive in business and innovation.

Her Excellency Minister stated that the Ministry of Commerce has actively promoted women’s leadership, including in e-commerce development and public procurement; obviously, female officials have been encouraged to lead high-level meetings, contribute to trade promotion, and direct policy, particularly in FTA negotiations, and serve as trade attachés abroad. To further these efforts, we established a Gender Task Force to unite female leaders and officials in formulating gender-inclusive policies. Moreover, the Ministry of Commerce has enhanced support programs for women in the private sector by leveraging platforms such as Go4eCam, the AIMS Project, and E-Commerce registrations to encourage formal operations and skill development for women-owned businesses.

In conclusion, Her Excellency Minister urged the AWE participants to share their knowledge and experiences with other women entrepreneurs and leverage the AWE platform to expand its local network and form new trading partnerships at the global level. And to embrace digital transformation and adapt yourself to the digital era, drawing from platforms such as the DreamBuilder online training modules.