ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញគ្រូបង្គោលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម”
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញគ្រូបង្គោលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម” ដែលរៀបចំដោយ វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាពគ្រូបង្គោល និងនិរន្តភាពនៃការបណ្តុះបណ្តាល តាមរយៈការផ្តល់ជំនួយបច្ចេកទេសក្នុងការបង្រៀនជូនគ្រូបង្គោលលើជំនាញរៀបចំផែនការបង្រៀន រចនាមេរៀនសម្រាប់ធ្វើបទបង្ហាញ វិធីសាស្រ្តបង្រៀន និងឆ្លើយតបសំណួរ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់អ្នកសិក្សាវ័យក្មេងក្នុងការអនុវត្តជាក់ស្ដែង ការគិតគ្រប់ជ្រុងជ្រោយ និងអនុវត្តជំនាញថ្មីក្នុងកន្លែងធ្វើការ។
—
His Excellency TAT Puthsodary, Secretary of State of Commerce, Presided over the Opening Ceremony of Training on “Training of Trainers on Trade Development.”
…
(Phnom Penh): On the morning of Wednesday, 3 July 2024, His Excellency TAT Puthsodary, Secretary of State of Commerce, highly representative of Her Excellency CHAM Nimul, Minister of Commerce, presided over the opening ceremony of the training on “Training of Trainers on Trade Development,” organized by the Trade Training and Research Institute (TTRI).
The training aims at strengthening trainers’ capacity and sustainability of training through technical support in training plan, curriculum and presentation design, training methods and questions responses, and promoting young learner engagement, reflective practice, critical thinking, and applying new skills in their workplaces.