កិច្ចប្រជុំប្រចាំខែនៅវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ

Share on facebook
Share on twitter
Share on email
Share on telegram
កិច្ចប្រជុំប្រចាំខែនៅវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការទទួលបន្ទុក។
……
នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការទទួលបន្ទុកវិទ្យាស្ថាន បានអញ្ជើញធ្វើជាអធិបតីភាពក្នុងអង្គប្រជុំបូកសរុបលទ្ធផលការងារវិទ្យាស្ថានប្រចាំខែ និងលើកទិសដៅដើម្បីអនុវត្តបន្ត។
ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោក ហោ អៀងឆាយ បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការបណ្តុះបណ្តាល ការស្រាវជ្រាវ ការសហការជាមួយដៃគូនានា និងភាពរីកចម្រើននៃកម្រោងសកម្មភាពកំពុងអនុវត្តបន្ត រូមទាំងសិក្ខាសាលា និងវឌ្ឍនភាពនៃគម្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា ព្រមទាំងបានរាយការណ៍ពីលទ្ធផលនៃការបញ្ជ្រាបការការពារមេរោគអេដស៍-ជំងឺជាដើម។
លោកជំទាវ ចម និម្មល រដ្ឋលេខាធិការទទួលបន្ទុកវិទ្យាស្ថាន បានផ្តល់នូវអនុសាសន៍ល្អៗទាក់ទងទៅនឹង លទ្ធផលដែលសម្រេចបានកន្លងមក និងគម្រោងចុះអនុស្សរណៈជាមួយដៃគូ ជាពិសេសទាក់ទងនឹងការរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រឹក្សាយោបល់សហគ្រាសធនតូច និងមធ្យម SME Service Center ដើម្បីបំរើសាធារជន ការបណ្តុះបណ្តាលឲ្យមានគុណភាព និងប្រសិទ្ធភាពទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាពិសេសការរៀបចំសិក្ខាសាលាជាមួយដៃគូអន្តរជាតិ ។