ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនំាកិច្ចប្រជុំបច្ចេកទេស ជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)

Share on facebook
Share on twitter
Share on email
Share on telegram

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្ការ ទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនំាកិច្ចប្រជុំបច្ចេកទេស ជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

កិច្ចប្រជុំមានគោលបំណងពិភាក្សាអំពីជំនួយបច្ចេកទេសលើការស្រាវជ្រាវ ស្តីពីបញ្ហាប្រព័ន្ធកសិស្បៀងអាហារ ក្នុងប្រព័ន្ធពាណិជ្ជកម្ម (agri-food systems in trading systems) និង ការខាតបង់ស្បៀង/អាហារ និងការខ្ជះខ្ជាយស្បៀង/អាហារ ក្នុងប្រព័ន្ធពាណិជ្ជកម្ម (Food loss and food waste in trading systems) និងការស្វែងរកការគាំទ្រ និងពង្រឹងកិច្ចសហការលើការកសាងសមត្ថភាពដល់មន្រ្តីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធផងដែរ។

(Phnom Penh): On the morning of Tuesday, 22 January 2025, at the Ministry of Commerce, His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, led a technical meeting with the Economic Research Institute for ASEAN and East Asia (ERIA). The Ministry of Agriculture, Forestry and Fisheries (MAFF) and the Royal University of Agriculture also participated.

The meeting aims to discussed technical assistance for a research program on agri-food systems, food loss, and food waste, and explored capacity-building support for the Ministry of Commerce and relevant ministries.