ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន បេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ ២០២៤-២០២៦ ចូលជួបសម្តែងការគួរសម

Share on facebook
Share on twitter
Share on email
Share on telegram

ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន បេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ ២០២៤-២០២៦ ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទីសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន បេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ ចំនួន១១រូប ស្រីចំនួន៥រូប មុនទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម ដើម្បីទទួលស្តាប់នូវអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងបទពិសោធន៍សំខាន់ៗជាចំណេះដឹងបន្ថែម ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់ពួកគាត់។

His Excellency TAT Puthsodary, Secretary of State of Commerce, received a courtesy call from the 11 awardees of the Chinese Government Scholarships for the Academic Years 2024-2025.

(Phnom Penh): On the morning of Friday, 9 August 2024, at the Ministry of Commerce, His Excellency TAT Puthsodary, Secretary of State of Commerce, received a courtesy call from the 11 (5 female) awardees of the Chinese Government Scholarships for the Academic Years 2024-2025. The purpose of the meeting was for the awardees to receive advice and gain an understanding of the achievements of the Ministry of Commerce in the first semester of 2024, as well as key experiences that will benefit them in their studies.