ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី“ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង”

Share on facebook
Share on twitter
Share on email
Share on telegram

ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី“ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP)។

សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៥៣នាក់ មកពីក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលពីអ្នកជំនាញ ដើម្បីរៀបចំការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដាពាណិជ្ជកម្មបៃតងប្រកបដោយចីរភាព និងវិធានដើមកំណើតទំនិញរបស់សហភាពអឺរ៉ុប ក្នុងការជំរុញការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប ជាពិសេសគឺក្រោយពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩៕

His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, presided over the opening ceremony of the Consultation Workshop on “The Assessment and Roadmap Development for Green Trade Standards, Rules of Origin, and Double Transformation.”

(Phnom Penh): On the morning of Tuesday, 10 December 2024, His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, presided over the opening ceremony of a consultation workshop on “The Assessment and Roadmap Development for Green Trade Standards, Rules of Origin, and Double Transformation” co-organized by the Trade Training and Research Institute (TTRI) with the United Nations Development Programme (UNDP).

There are 53 participants from relevant ministries, the private sector, and development partners, and the aim is to gather inputs from experts to build a roadmap for Cambodia to promote the implementation of sustainable green trade standards and EU rules of origin in order to boost Cambodia’s exports to the EU market, especially after Cambodia’s LDC graduation in 2029.