វគ្គបណ្តុះបណ្តាល ស្តីពីការបង្កើត និងគ្រប់គ្រងគម្រោង

Share on facebook
Share on twitter
Share on email
Share on telegram

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបង្កើត និងគ្រប់គ្រងគម្រោង ដែលមានការចូលរួមពីមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មសរុបចំនួន ៦៥នាក់ ក្រោមការធ្វើបទបង្ហាញដោយ ឯកឧត្តម តាត ពុធសូដារី ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម។

វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើគោលគំនិតនៃការគ្រប់គ្រងគម្រោង ការកំណត់ និងការធ្វើផែនការគម្រោង និងករណីសិក្សាមួយចំនួនពាក់ព័ន្ធនឹងការបង្កើត និងគ្រប់គ្រងគម្រោងមួយចំនួនដូចជាគម្រោងរបស់ មជ្ឈមណ្ឌលនៃការលើកកម្ពស់ការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍នៃប្រទេសហូឡង់ (CBI), មេគង្គ-កូរ៉េ (Mekong ROK), មេគង្គ-ជប៉ុន(Mekong Japan), និង មេគង្គ-ឥណ្ឌា (Mekong Ganga) ជាដើម។ វគ្គបណ្តុះបណ្តាលក៏បានបង្ហាញពីសារៈសំខាន់នៃការបង្កើត និងការគ្រប់គ្រងគម្រោងដោយផ្តោតលើវិស័យជាអាទិភាព ភាពស៊ីសង្វាក់គ្នានៃវិស័យជាអាទិភាពជាមួយនឹងគោលនយោបាយនិងយុទ្ធសាស្រ្តជាតិ និងការភ្ជាប់គ្នារវាងការគ្រប់គ្របគម្រោងជាមួយការអភិវឌ្ឍន៍ប្រកបដោយចីរភាព។