សិក្ខាសាលាស្តីពី “វឌ្ឍនភាព ពាណិជ្ជកម្មកម្ពុជា ក្រោមក្រប ខណ្ឌអាស៊ាន និងអង្គការពាណិជ្ជ កម្មពិភពលោក (WTO)” នៅទីស្តី ការ​​ក្រសួងពាណិជ្ជកម្ម

Share on facebook
Share on twitter
Share on email
Share on telegram

(ភ្នំពេញ)៖ កាលពីថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃ​ក្រសួងពាណិជ្ជកម្ម បានសហការ ជាមួយសហភាព សហព័ន្ធ​យុវជនកម្ពុជា រៀបចំ​វគ្គបណ្តុះបណ្តាលស្តីពី “វឌ្ឍនភាពពាណិជ្ជកម្មកម្ពុជា ក្រោមក្រប​ខណ្ឌអាស៊ាន និង​អង្គការ​ពាណិជ្ជកម្មពិភពលោក (WTO)” នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម ដោយមាន​ការចូលរួមពីសមាជិក សមាជិកា របស់សហភាព សហព័ន្ធយុវជន​កម្ពុជាវិស័យ​ពាណិជ្ជកម្ម ប្រមាណជា ១៤៥រូប។

លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលរបស់សហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានលើកទឹកចិត្តយុវជន យុវនារី ធ្វើការ ពង្រីកមហិច្ឆតារបស់ខ្លួន ពោលគឺត្រូវ ចេះរៀបចំផែនការប្រកបដោយភាពច្នៃប្រឌិត ខិតខំរៀនសូត្រពី សាលាឬកន្លែងការងារ និងភាពជឿជាក់លើខ្លួនឯង ដើម្បីឈានទៅសម្រេចក្តីសុបិន្តរបស់ខ្លួន នាពេល អនាគត។ បន្ថែមពីនេះ លោក ជំទាវរដ្ឋលេខាធិការ បានលើកឡើងថា យុវជន គួរតែធ្វើ ការស្វែងយល់ពី កិច្ចការចំនួនបី គឺ វិស័យការងាររបស់ស្ថាប័នខ្លួន ការងាររបស់ នាយកដ្ឋានខ្លួន និង បំណងប្រាថ្នារបស់ខ្លួន ផងដែរ។ ក្នុងពេលនោះដែរ លោកជំទាវរដ្ឋ លេខាធិការ បានសង្កត់ធ្ងន់ពីរបត់ប្រែប្រួលនៃសេដ្ឋកិច្ច ពិភពលោក និងបានស្នើ សមាជិក-សមាជិកា ស.ស.យ.ក ខិតខំពង្រឹងសមត្ថភាព និងធ្វើបច្ចុប្បន្នភាព ចំណេះដឹងរបស់ខ្លួនជាប្រចាំ ដើម្បីតាមឱ្យទាន់នូវសភាពការណ៍ វិវត្តន៍នានានៅ ក្នុងតំបន់ និងពិភពលោក សំដៅចូលរួមអភិវឌ្ឍន៍កិច្ចការពាណិជ្ជកម្ម-សេដ្ឋកិច្ច ជាមួយក្រសួងនិងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ រដ្ឋលេខាធិការបាន សម្តែងនូវ មោទនភាព និងបានថ្លែងអំណរគុណដល់សមាជិកសមាជិកា ទាំងអស់ដែលបាន ខិតខំសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ថ្ងៃនេះដើម្បី ចែករំលែក ចំណេះដឹង និងពង្រឹង សាមគ្គីភាពគ្នាទៅវិញទៅមក សំដៅធ្វើជាគំរូឈានមុខសម្រាប់ អន្តរវិស័យ ដ៏ទៃទៀតនៅក្នុងចង្កោមគ្រួសារ ស.ស.យ.ក ទាំងមូល។

បន្ទាប់មក ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យាស្ថាន បណ្តុះបណ្តាល ពាណិជ្ជកម្មនិងស្រាវជ្រាវ រួមជាមួយ លោក ហុក សុទ្ធា បានធ្វើ បទបង្ហាញពី ពហុភាវូបនីយកម្ម តំបន់តូបនីយកម្ម ទិដ្ឋភាពទូទៅនិងលក្ខណៈ សំខាន់ៗ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក វិធានអង្គការWTO នីតិវិធី ដែលទាក់ទងនឹង កិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្នាក់តំបន់ កិច្ចចរចាទីក្រុងដូហា និង សេវាពាណិជ្ជកម្ម។