លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធី “វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម” នៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤
…
(សៀមរាប)៖ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា អង្គរសៀមរាប ខេត្តសៀមរាប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធី “វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម” នៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ ដែលមានវត្តមានចូលរួមរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគ្រិន និងវិនិយោគិនក្នុងស្រុក និងបរទេសជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីបរិយាកាសធុរកិច្ចដ៏រស់រវើក និងពោរពេញដោយសក្តានុពល ដែលក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ។ ជោគជ័យនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃស្ថិរភាពនយោបាយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អ និងរដ្ឋាភិបាលសកម្មដែលយល់ពីតម្លៃនៃវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន។
ថ្លែងក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានកំពុងធ្វើការយ៉ាងសកម្ម ក្នុងការអភិវឌ្ឍក្របខណ្ឌច្បាប់និងបញ្ញតិ្តក្នុងស្រុក ដើម្បីជួយសម្រួលការដំណើរការអាជីវកម្មនៅកម្ពុជាឱ្យមានភាពប្រគួតប្រជែង និងធានាពង្រឹងដល់បរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរជាងមុន។
លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថល គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ។ អាស្រ័យហេតុនេះ ប្រទេសកម្ពុជាទទួលស្គាល់ថា ការទទួលយកបច្ចេកវិទ្យាឌីជីថលគឺមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងការប្រកួតប្រជែង។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនដូចជា៖ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CAMdx), verify.gov.kh, ប្រព័ន្ធបញ្ជរតែមួយជាតិ, CambodiaTrade.com, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ និងប្រព័ន្ធទូទាត់ឌីជីថល (បាគង)។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីបាន លើកទឹកចិត្ត និងស្នើឱ្យអ្នកវិនិយោគទាំងអស់ចូលរួមស្វែងយល់ពីសក្តានុពលដ៏ធំដែលកម្ពុជាផ្តល់ជូនធុរជន។ “តើត្រូវវិនិយោគលើសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់យើង ទាញយកអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់យើង ឬបង្កើនភាពជឿនលឿនផ្នែកឌីជីថលរបស់យើង កម្ពុជាស្វាគមន៍ដោយកក់ក្តៅ” លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍។
—
Her Excellency CHAM Nimul, Minister of Commerce, delivers a keynote address at the 2024 JCI ASPAC – Business Dialogue and Matching under the topic “Business Opportunities in Cambodia.”
…
(Siem Reap): On the morning of Saturday, 8 June 2024, at the Sokha Angkor Siem Reap Hotel, Her Excellency CHAM Nimul, Minister of Commerce, delivered a keynote address at the 2024 JCI ASPAC – Business Dialogue and Matching under the topic “Business Opportunities in Cambodia,” with participation from His Excellency Minister of Tourism and many stakeholders.
To begin, Her Excellency Minister highlighted Cambodia’s business climate as vibrant and full of potential that over the past two decades, Cambodia has achieved remarkable economic growth, averaging over 7% annually. This success is built on a foundation of political stability, sound macroeconomic policies, and a proactive government that understands the value of public-private dialogue.
In her speech, Her Excellency Minister highlighted that the Royal Government of Cambodia is actively working to develop domestic regulatory frameworks to facilitate competitive business operations and improve the business environment in Cambodia.
Furthermore, Her Excellency Minister stated that digital transformation is at the heart of Cambodia’s development strategy. Hence, Cambodia recognize that embracing digital technologies is essential for enhancing efficiency, transparency, and competitiveness. The Royal Government of Cambodia launched several initiatives, such as the Cambodia Data Exchange (CAMdx), verify.gov.kh, the National Single Window, CambodiaTrade.com, the Cambodia Digital Economy and Society Policy Framework 2021-2035, the Digital Skill Development Road Map (2024-2035), and digital payment systems (Bakong).
In conclusion, Her Excellency Minister encouraged investors to explore the vast potential that Cambodia offers. “Whether to invest in our rapidly growing economy, take advantage of our strategic location, or leverage our digital advancements, Cambodia welcomes you with open arms,” stated Her Excellency Minister.