(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ប្រព័ន្ធពាណិជ្ជកម្មសកលលោក” (Global Trading System) ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ ជាច្រើនរូប។
នៅក្នុងឱកាសនោះ សាស្រ្តាចារ្យ Michael Pettis អ្នកជំនាញផែ្នកសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ បានធ្វើបទបង្ហាស្តីពីប្រព័ន្ធពាណិជ្ជកម្មសកលលោក និងគំរូនៃកំណើនសេដ្ឋកិច្ចជាតិ នៅក្នុងតំបន់ និងសកលលោក។ សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងពាណិជ្ជកម្ម។
—
(Phnom Penh): On the afternoon of Wednesday, 11 September 2024, at the Ministry of Commerce, His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, presided over the seminar on “Global Trade System.” Many participants attended, including ministry leaders and officials, as well as the Chairman of the Board of Trustees of CamEd Institute.
On that occasion, Professor Michael Pettis, a visiting professor at CamEd Institute, gave a presentation not only on the global trading system but also on trade and economic growth models in various regions and the world. The purpose of this seminar was to enhance the knowledge and skills of leaders and officials of the Ministry of Commerce.