ឯកឧត្តមបណ្ឌិត តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចូលរួមធ្វើជាអធិបតីកិច្ចប្រជុំស្តីពីការសិក្សាស្រាវជ្រាវក្រោមប្រធានបទការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ។
===================================
នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំឯកឧត្តមបណ្ឌិត តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសហការីបានចូលរួមកិច្ចប្រជុំជាមួយលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា និងសហការ ដើម្បីផ្តល់ចូលរួមផ្តល់អនុសាសន៍លើកិច្ចការស្រាវជ្រាវក្រោមប្រធានបទ ការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលតាមការស្នើសុំរបស់លោកបណ្ឌិត ផុន ណារិន ។
-ជាកិច្ចចាប់ផ្តើមលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដាបានមានប្រសាសន៍ថាជំនួបប្រជុំនេះមានគោលបំណងដើម្បីលើកកម្ពស់ការស្រាវជ្រាវតាមរយៈការបោះពុម្ពទស្សនាវត្តីវិទ្យាសាស្រ្ត និងចូលរួមចំណែកគាំទ្រផ្សព្វផ្សាយនូវគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល លើសពីនេះទៅទៀតដើម្បីពិនិត្យលទ្ធភាពសហការនិងភាពជាដៃគូលើការសិក្សាស្រាវជ្រាវជាមួយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ។
-លោកនង សុខា ប្រធានមណ្ឌលស្រាវជា្រវនិងនវានុវត្តន៍បឋម បានបង្ហាញថាវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដាបានធ្វើការបោះពុម្ពការចូលស្រាវជ្រាវរបស់និស្សិតបានចំនួន ៣ លើកដោយមានការត្រួតពិនិត្សពីសាស្រ្តាចារ្យ និងក្រុមត្រួតពិនិត្យ peers review ខ្លឹមសារ នឹងត្រៀមបោះពុម្ពនៅឆ្នាំក្រោយលេខទី៤។
-លោកហោ អៀងឆាយប្រធានវិទ្យាស្ថានបានធ្វើបទបង្ហាញអំពីដំណើរការបោះពុម្ពផ្សាយព្រឹត្តិបត្រពាណិជ្ជកម្មប្រចាំខែ iTrade Bulletin
-ខ្ញុំបាទ តាត ពុធសូដារី រដ្ឋលេខាធិការបានធ្វើបទបង្ហាញស្តីពី តម្រូវការបណ្តុះបណ្តាល យុទ្ធសាស្របញ្ចកោណ ផែនការយុទ្ធសាស្រ្តវិទ្យាស្ថាន ២០២៤-២០២៨ ការរៀបចំវេទិកាជាន់ខ្ពស់ ជាពិសេសអំពីកម្រិតនៃសិក្សាស្រាជ្រាវចាប់តាំងពីជំនួយការស្រាវជ្រាវដើម្បីក្លាយជាអ្នកស្រាវជ្រាវជាន់ខ្ពស់ leveling up from research assistant to senior researcher ដែលត្រូវការរយៈពេលលើសពី ៦ឆ្នាំ ។
ជាទីបញ្ចប់ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាពសិក្សាស្រាវជ្រាវលើប្រធានបទរួមគា្ន ការដោះដូរវាគ្មិន (Exchange speakers) និងការចុះអនុស្សរណៈរួមគ្នានៅពេលវេលាសមស្រប។